អុញ...រថយន្ដស៊េរីទំនើប ២គ្រឿង ប្រើប្រាស់ស្លាកលេខ តែ ១ តេីមួយណាពិត មួយណាក្លែងក្លាយ...
កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលបានបង្ហោះរូបភាពរថយន្តស៊េរីទំនើបពីរគ្រឿង ដែលមានពាក់ស្លាកលេខ ដូចគ្នា តែរថយន្តពីគ្រឿងមានម៉ាកផ្សេងគ្នាទៅវិញ។

លោក ផែង វណ្ណៈ បានបង្ហោះសារថា "រថយន្ដ ២ គ្រឿង ប្រើប្រាស់ស្លាកលេខ តែ ១ តេីមួយណាពិត មួយណាក្លែងក្លាយ ?
១-រថយន្ត Jaguar XJ ពណ៌ ប្រផេះក្រម៉ៅ គឺ ពាក់ស្លាកលេខត្រឹមត្រូវ មានម្ចាស់កម្មសិទ្ធិគឺ លោក គីម រស្មី ។
២- ចំណែករថយន្ដ Lexus GS300 ពណ៌ទឹកមាស គឺ ពាក់ស្លាកលេខក្លែងក្លាយ សូមសមត្ថកិច្ចចរាចរតាមដងផ្លូវឃាត់រថយន្ត Lexus GS 300 ដែលលួចប្រេីស្លាកលេខគេយកមកផ្ដន្ទាទោសតាមច្បាប់" ។




ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។