ដូចដែលប្រិយមិត្ត និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ប្រាប់ថាជាខេត្តកំពតគឺជាកំពុងតែជួបគ្រោះទឹកជំនន់ដោយសារតែទឹកភ្លៀង ដូចជាខេត្តដទៃទៀតដែរ ។

ដោយឡែកបើកយើងងាកមើលពីបងៗកងកំំលាំងទាំងអស់ គឺលោកបានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបនូវការលំបាក ដោយសារទឹកជំនន់មួយនេះ ។ ទង្វើរដ៏ល្អមួយនេះ ពិតជាធ្វើឲ្យមហាជនជាច្រើន មានការសប្បាយចិត្ត ជាខ្លាំង និងជូនពរឲ្យបងៗជួបតែសំណាងល្អ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Bigman Khmer" បានបង្ហោះសារថា "ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពត ។ កំលាំងកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វ/ទោ សេង វិច្ឆិកា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកំម្លាំងកងរាជអាវុធហត្ថខេត្តចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ។ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ កំពត ថ្ងៃទី ១១ ខែ០៨ ឆ្នាំ២០១៩" ។







មានវិដេអូ៖
ប្រភព៖ Bigman Khmer