សែនល្អអ្វីម្លេះ ​ ! គួច ចំរើន ថា ខ្ញុំមិនខ្វល់ថាដីរបស់លោកណាទេ តែពេលនេះខ្ញុំខ្វល់គឺលិចទីក្រុង អញ្ចឹងដាក់គ្រឿងចក្រ មកកាយបង្ហូរចេញសិន រួចចាំគិតទៀត ...
ស៊ីហៀង
-

ព្រះសីហនុ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយថានៅក្នុងពេលនេះខេ្តព្រះសីហនុ បានកំពុងតែមានការលិចលុងយ៉ាងខ្លាំងដោយសារតែគ្រោះទឹកជំនន់ទើបសម្រេចចិត្តជម្លៀសប្រជាជនជាច្រើននាក់ដែលនៅក្នុងតំបន់ដែរងាយរងគ្រោះឲ្យមកកន្លែងដែលមានទីទួលសុវត្តភាព ។

យ៉ាងណាមិញបន្ទាប់ពីមានការលិចលុងទីក្រុងព្រះសីហនុទាំងមូលនេះគេសង្កេតឃើញថាមានមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលមានតួនាទីការពារនៅតាមតំបន់របស់ខ្លួនបានធ្វើការដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីធ្វើការដោះស្រាយបញ្ហាមួយនេះជូនប្រជាជនព្រះសីហនុ ចំពោះការដឹកនាំមួយនេះគឺលោក អភិបាលខេត្ត គួច ចំរើន ជាអ្នកដឹកនាំផ្ទាល់ ដោយលោក បានបញ្ចាឲ្យកូនចៅនាំគ្នា យក គ្រឿងចក្រមកកាយនៅតាមដងស្ទឹង មាត់អូរ និងកន្លែងបង្ហូរទឹកនាៗដើម្បីដោះទឹកចេញពីទីក្រុង។

ដោយឡែក មហាជនជាច្រើនបានកោតសសើរទៅដល់សកម្មភាពដឹកនាំរបស់លោក គួច ចំនរើន យ៉ាងខ្លាំងជាពិសេសគឺពាក្យសម្តីមួយម៉ាត់យ៉ាងខ្លីរបស់លោក ថា "  ខ្ញុំ មិនខ្វល់ថាដីរបស់លោកណាទេ តែពេលនេះខ្ញុំខ្វល់គឺលេិចទីក្រុង អញ្ចឹងដាក់គ្រឿងចក្រ មកកាយបង្ហូរចេញសិន រួចចាំគិតទៀត " ពាក្យសម្តីប៉ុន្មានម៉ាត់នេះធ្វើឲ្យប្រជាជននៅក្នុងខេត្តព្រះសីហនុទាំងមូលពិតជាមានភាពកក់ក្តៅខ្លាំងណាស់ និងជម្រុញលើកកម្លាំងចិត្តទៅដល់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ឲ្យកាន់តែខិតខំប្រឹងឲ្យអស់ពីកម្លាំងកាយចិត្តនៅក្នុងការជួយសង្គ្រោះមួយនេះ។