សូមមេត្តាជួយគាត់ផង...លោកពូម្នាក់ គាត់បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ ឥឡូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពុំមានលទ្ធភាពព្យាបាលនោះទេ...
-

ប្រិយមិត្តជាច្រើន ប្រាកជាបានស្គាល់ប្អូនប្រុស តាំង គឹមឡេង ដែលរាល់ពេលប្អូនប្រុស បានចុះជួយដល់ចាស់ជរា​​ ក្មេងកំព្រា ជនពិការ និងក្មេងៗដែលរងនូវការ ជាច្រើនទៀត។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស បានបង្ហោះពីលោកពូម្នាក់ គាត់បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ ឥឡូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពុំមានលទ្ធភាពព្យាបាលនោះទេ។ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនបានរៀបរាប់ថា "សូមបងៗមេត្តាជួយដល់គាត់ផង គាត់បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ ឥឡូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពុំមានលទ្ធភាពព្យាបាលនោះទេ! គាត់មានទីលំនៅស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទអ្នកផ្ទះ 092694660,085699610 សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាផងចុះ ជាកងកម្លាំងរួមអាវុធដូចគ្នាគឺដូច្នេះឯង"។


ដូចនេះសូមបងប្អូន មេត្តាជួយដល់លោកតាផង ព្រោះគាត់ពិតជាពិបាកខ្លាំងណាស់៕


ប្រភព៖ តាំង គឹមឡេង​