សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្នផង...ផ្លូវជាតិលេខ៣ រងនូវការខូចខាតយ៉ាងខ្លាំង ចាប់ពីស្ពានកំពង់ស្មាច់ រហូតដល់...
បន្ទាប់ពីទឹកជំនន់បានស្រក ជាបណ្តើរៗនោះ បញ្ហាមួយទៀតក៏មកដល់ ដោយមានផ្លូវជាច្រើកន្លែង ត្រូវបានដាច់ និងជង្ហុក ដែលត្រូវធ្វើការជួសជុលជាបន្តទៀត។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា "ស្រុកព្រៃនប់ ៖ លោក សរ កក្កដាអភិបាលស្រុកព្រៃនប់អោយដឹងថា បញ្ហាជំនន់ទឹកភ្លៀងដែលបានជន់លិច ហូរលើកំណាត់ផ្លូវជាតិលេខ៣(វាលរេញ-កំពត)ចំណុចស្ពាន១ចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ក្នុងឃុំវាលរញស្រុកព្រៃនប់ គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី១២ សីហា ២០១៩នេះ ទឹកបានស្រកពីផ្លូវជាតិអស់ហើយ ហើយចរាចរណ៍ក៍បានបើកអោយដំណើរធម្មតាដែរ ដោយគ្រាន់តែស្ថានភាពផ្លូវមានការខូចខាតច្រើនចាប់ពីស្ពានកំកំពង់ស្មាច់មកទល់និងក្បែរង្វង់មូលសួនច្បារវាលរេញមានចំងាយប្រមាណ៤គីឡូម៉ែត្រ ក្នុងនោះអជ្ញាធរបានអំពាវនាវអោយអ្នកបើកបរយានយន្តគ្រប់ប្រភេទបើកបរដោយប្រុងប្រយ័ត្ន"៕



ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។