បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Zhuge Liang បានបង្ហោះរូបភាពពីសកម្មភាព របស់ព្រះសង្ឃជាច្រើនអង្គ បានយកអំណោយទៅចែកជូន បងប្អូនដែលរងគ្រោះដោយសារតែទឹកជំនន់ នៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "ពេលព្រះសង្ឃធ្វើល្អជួយដល់សង្គមអ៊ីចឹង មិនសូវមានអ្នកស៊ែរទេ តែចាំមើលតែមានបុគ្គលមួយពីរប្រព្រឹត្តមិនគប្បីវិញមើល ស៊ែរងាប់ចោលដល់ចឹង ពិបាកញែកឱ្យដាច់មនុស្សមួយចំនួនក្នុងសង្គមនេះដែរ....
យោងតាមប្រភពពីហ្វេសប៊ុកបានធ្វើការចែករំលែកបន្តគ្នានូវសកម្មភាពមនុស្សធម៍របស់ព្រះសង្ឃដែលបានយកស្បៀង អាហារជាដើមចែកជូនប្រជាជនដែលមានជីវភាពក្រលំបាក។ យោងតាមអត្ថន័យដែលបានផុស ហេតុការណ៍នេះគឺកើតឡើងនៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តែមិនបានបញ្ជាក់ថារូបភាពប៉ុន្មានសន្លឹកនេះថតឡើងនៅពេលណា ហើយហេតុការណ៍នេះគឺនៅពេលណាឡើយគ្រាន់តែសរសេររៀបរាប់ថា៖ អំពេីល្អរបស់ព្រះសង្ឃគ្រប់អង្គគេមិនដែលស៊ែរយកបុណ្យទេ ប៉ុន្តែបេីអំពេីអាក្រក់លោកវិញស៊ែរដាច់ក្បាលចោលហ្មង! ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៚៙៚៙៚៙៚"។




ប្រភព៖ Zhuge Liang