ជិតដាច់ពោះហើយ ! ខេត្តគេផ្សេង មានភ្លៀងធ្លាក់ ហូហែរ ក្លាយជាទឹកជំនន់ ចំណែកខេត្តរបស់ខ្ញុំស្រូវងាប់ពេញស្រែ ព្រោះតែគ្មានទឹក....
ស៊ីហៀង
-

ជនរួមជាតិខ្មែរជាច្រើនច្បាស់ជាបានជ្រាបហើយថា ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងពេលនេះបានកំពុងតែរងគ្រោះលិចលុងជាច្រើនហូរហែដោយសារតែមានភ្លៀងធ្លាក់រាល់ថ្ងៃទើបបង្កើតឲ្យក្លាយទៅជាគ្រោះទឹកជំនន់ លិចលង់បំផ្លាញផ្ទះសម្បែងនិងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនអស់ជាច្រើន។

បើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Chhuy Win Win បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ទូទាំងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្រូវងាប់អស់។តារាល្បីៗនាំគ្នាចេញតែបទគ្រោះទឹកជំនន់ ថ្មីៗច្រើន រីឯគ្រោះរាំងស្ងួត ស្រូវងាប់អស់មិនមានតារាណាចេញបទថ្មីសោះ សូម្បីតែពត៌មានក៏មិនមានផ្សាយទៀត "។