មានបងប្អូនជាច្រើន បានចូលរួមចំណែកនៅក្នុងជួយដល់សង្គម ជួយដល់ជនចាស់ជរា ជនពិការ ក្មេងកំព្រា ដែលរស់នៅយ៉ាងលំបាក វេទនាខ្លាំង មែនទែន ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊ិន សាវន បានបង្ហោះសារថា "ជួយចែករំលែកដល់គ្រួសារលោកយាយផង
ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខាងក្រោយរោងចក្រចំណីសត្វ CP ហួសផ្សាអង្គស្នួលតិច បត់តាមរបងរោងចក្រ CP ពីខាងកើត! 093392009"។

ដោយឡែកនៅក្នុងវិដេអូវិញ លោកយាយបានប្រាប់ថា "លោកយាយមានអាយុ៨០ឆ្នាំហើយ ហើយលោកយាយដើររើសអេតចាយ ដើម្បីចិញ្ចឹមចៅដល់ទៅ៣នាក់ទៀត។ លោកយាយបានប្រាប់ថា ឪពុកម្តាយរបស់ក្មេងៗ ដោយឪពុកជាប់គុក ម្តាយរត់ចោល ហើយមុនរត់ចោលកូននិងម្តាយ ក៏បានដុតផ្ទះចោលទៀត ទុកឲ្យម្តាយ និងកូនៗរស់នៅកណ្តាលវាល គ្មានផ្ទះសំបែង ត្រឹមត្រូវ សំណាងហើយដែលអ្នកជិតខាង បានផ្តល់ជាឈើ ជាស័ង្កសី ដើម្បីធ្វើជាជំរកដល់លោកយាយ"៕

មានវិដេអូ៖
ប្រភព៖ ស៊ិន សាវន