អាណិតខ្លាំងណាស់...តារាកំប្លែងជើងថា លោកតា ស្មាញ កាន់តែទ្រុឌទ្រោឌខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវភាពក៏មានភាពខ្វះខាតទៀត...
-

តារាកំប្លែងជើងចាស់ ដែលតែងតែផ្តល់ចំណើចដល់ប្រិយមិត្ត គ្រប់គ្នា​ លោកតា ស្មាញ ធ្លាក់ខ្លួនមានជំងឺប្រចាំកាយ ធ្វើឲ្យសុខភាពលោកកាន់តែ​ ទ្រុឌទ្រោមទៅៗហើយ។


បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារ"កំពុងតែរកមុខ រត់គេចថ្ងៃការអ្នកនាងខ្ញុង ឥឡូវបាននៅជួបនៅការិយាល័យរបស់ សមាគមសិល្បករខ្មែរតែម្ដង???

ថ្ងៃទី12 ខែសីហា ឆ្នាំ 2019 លោក ទុំ សារ៉ុត (នាយឃ្លោក) តំណាងសមាគមសិល្បករខ្មែរ បានជូនថវិកា និងអង្ករ របស់មូលនិធិសិល្បករចាស់ជរា ជូនដល់សិល្បករ លោកតា ស្មាញ ជាតារាកំប្លែងជើងចាស់ ជារៀងរាល់ខែ ដែលលោកតាសព្វថ្ងៃមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត ។


សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេស សូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ។


អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕


ប្រភព៖ Heng Loong