សូមចូលរួមរំលែកទុក្ខផង...ត្រឹមតែបីថ្ងៃសោះ ជំងឺគ្រុនឈាមបានផ្តាច់យកសង្ខារប្អូនរបស់ខ្ញុំទៅចោលខ្ញុំហើយ...
-

ជំងឺគ្រុនឈាម បានវាយលុកបងប្អូន មិនថា តាមបណ្តាខេត្ត និងក្រុង បានរងគ្រោះដោយសារតែជំងឺនេះ ។ ជំងឺគ្រុនឈាមបានឆក់យកជីវិតក្មេងៗជាច្រើន ឲ្យចេញឆ្ងាយពីក្រុមគ្រួសារ និងបងប្អូន ទៅទាំងអាល័យ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Seyha Jackson" បានបង្ហោះសារយ៉ាងក្រៀមក្រំ បន្ទាប់ពីប្អូនជីដូនមួយរបស់គាត់បានចាកឆ្ងាយពីរូបគាត់ទៅ។ ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "គ្រាន់តែគ្រុនឈាមសោះ ហេតុអីក៏ប្អូនស្លាប់លឿនម្លេះ??។

ប្អូនទើបតែឆាតមកលេងបង ហើយសុំលុយបងចាយមិនទាន់បានមួយខែផង ហេតុអីក៏ប្អូនទៅចោលបងលឿនយ៉ាងនេះ តែបីថ្ងៃទេមិននឹកស្មានថាវាឆក់យកជីវិតប្អូនខ្ញុំលឿនបែបនេះសោះ?? #RIPបងប្អូនជីដូនមួយ"។


ប្រភព៖ Seyha Jackson