លោកពូនឿយហត់បន្តិចហើយ! លោក គួច ចំរើន មួយរយៈនេះ ការងារច្រើនណាស់ ដេីរហាត់ប្រាណ​ ស្រូបខ្យល់មាត់សមុទ្រ ៤៥នាទី ជាពេលដែលធម្មជាតិ​ អនុគ្រោះ​...
សីហា
-

ព្រះសីហនុ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយថានៅក្នុងពេលនេះខេ្តព្រះសីហនុ បានកំពុងតែមានការលិចលុងយ៉ាងខ្លាំងដោយសារតែគ្រោះទឹកជំនន់ទើបសម្រេចចិត្តជម្លៀសប្រជាជនជាច្រើននាក់ដែលនៅក្នុងតំបន់ដែរងាយរងគ្រោះឲ្យមកកន្លែងដែលមានទីទួលសុវត្តភាព ។

យ៉ាងណាមិញបន្ទាប់ពីមានការលិចលុងទីក្រុងព្រះសីហនុទាំងមូលនេះគេសង្កេតឃើញថាមានមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលមានតួនាទីការពារនៅតាមតំបន់របស់ខ្លួនបានធ្វើការដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីធ្វើការដោះស្រាយបញ្ហាមួយនេះជូនប្រជាជនព្រះសីហនុ ចំពោះការដឹកនាំមួយនេះគឺលោក អភិបាលខេត្ត គួច ចំរើន ជាអ្នកដឹកនាំផ្ទាល់ ដោយលោក បានបញ្ចាឲ្យកូនចៅនាំគ្នា យក គ្រឿងចក្រមកកាយនៅតាមដងស្ទឹង មាត់អូរ និងកន្លែងបង្ហូរទឹកនាៗដើម្បីដោះទឹកចេញពីទីក្រុង។

ក្រោយពីអាកាសធាតុបានប្រសើរជាងថ្ងៃមុនលោក អភិបាលខេត្ត គួច ចំរើន បានចំនាយពេលដែលនៅសេះសល់ ដោយលោកបាននិយាយថា "មួយខែកន្លះ​ ទេីបពេលវេលា​ និង​ ធម្មជាតិ​ អនុគ្រោះ​អោយ​ ៤៥នាទី​ ដេីរហាត់ប្រាណ​ ស្រូបខ្យល់មាត់សមុទ្រ​"៕