នាពេលកន្លងមក នៅខេត្តព្រះសីហនុ មានករណីបាក់រលំស្រុតអគារ ៧ជាន់ ម្តងរួចមកហើយ ហើយក៏មានមនុស្ស ជាច្រើនអ្នកបានស្លាប់ បាត់បង់ជីវិត នៅក្នុងករណីរលំបាក់អគារនោះ ។ មានបងប្អូនជាច្រើន ស្រែកយំ អាណិត និងសង្វែគជាខ្លាំង ក្រោយពីបានឃើញហេតុការណ៍ដ៏រន្ធត់មួយនេះ ។

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយស្តីពីការណែនាំ អំពីអាគារសំណង់ទ្រេត ស្រុត និងប្រេះស្រាំ ចំនួន ២កន្លែង ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "កិច្ចប្រជុំបន្ទាន់ ស្ដីពីបញ្ហាគុណភាពសំណង់ ក្នុងក្រុងព្រះសីហនុ
នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយស្តីពីការណែនាំ អំពីអាគារសំណង់ទ្រេត ស្រុត និងប្រេះស្រាំ ចំនួន ២កន្លែង ដែលជាសំណង់របស់៖
១. លោក ZHU FUBING ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (អាគារសំណង់ស្រុត និងប្រេះស្រាំ) និង
២. លោក MA SHUNDI ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (អាគារសំណង់ទ្រេត ដោយមានការចូលរួមពីម្ចាស់ដី និងម្ចាស់អាគារ)"។






ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ