ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា ពីវត្តមានរបស់លោក សាន ដារ៉ាវីត ដែលលោកជាបុគ្គលម្នាក់ និងជាយុវជនម្នាក់ ដែលខំប្រឹង ទាំងកំលាំងកាយ កំលាំងចិត្ត ក្នុងការប្រមូលសំរាម នៅបឹងត្របែក ព្រមជាមួយនិងក្រុមយុវជន ខ្មែរយើងជាច្រើនរូបទៀត។

អ្វីដែលសំខាន់ គឺលោកបានធ្វើឲ្យម្ចាស់រោងចក្រកែច្នៃសំរាម ឲ្យពួកគាត់បានមកបើករោងចក្រនៅប្រទេសកម្ពុជាយើងតែម្តង ដែលមានការចូលរួម ទាំងអ្នកវិនិយោគនៅស្រុកខ្មែរម្នាក់ ដោយគាត់បានផ្តល់ដី ជាកន្លែងសម្រាប់ដំណើរការ ព្រមទាំងអរគុណដល់ក្រសួង ដែលបានជួយជំរុញ ឲ្យពួកគាត់យើងបានដំណើរការបានទៅយ៉ាងរលូន។

ទន្ទឹមនឹងនេះ លោកក៏បានប្រាប់ពីដំណឹងល្អមួយ ដោយលោកបានបង្ហោះសារថា "ផ្ទះពួកយើងធ្វើរួចរាល់ហើយ ថ្ងៃទី១៨ ខែសីហា នេះអ្នកទាំងអស់គ្នាអាចមកទទួលទានកាហ្វេបានហើយ"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលរួមសរសើរពីទឹកចិត្តរបស់ប្អូន ប្រុស និងក្រុមការងារ ដែលបានធ្វើឲ្យទីក្រុងសំរាមមួយនេះ ក្លាយទៅជាទីក្រុង ដ៏គួរឲ្យចង់រស់នៅ ៕















ប្រភព៖ San Dara Vit