ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ដែលលោកបានចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយដល់ជនរងគ្រោះ និងជនពិការ ចាស់ជរា ក្មេងកំព្រា ជួបនូវការលំបាក។

នៅក្នុងគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ បានបង្ហោះសារ ថា "ហ៉ឺម ! ពិបាកណាស់ យេីងប្រឹងធ្វេីការដេីម្បីសង្គម ដេីម្បីប្រជាពលរដ្ឋ យេីងមិនត្រឹមតែមិនបានការសរសេីរលេីកទឹកចិត្តទេ ផ្ទុយមកវិញគេថាយេីងចង់បានមុខមាត់ ចង់បានល្បីខ្លួនឯង ។ ឧទាហរណ៍ដូចជាក្រុមយុវជនសំរាមជាដេីម ពួកគាត់បានលះបង់ពេលវេលា ទ្រព្យសម្បត្តិ ធនធាន ដេីម្បីចូលរួមរេីសសំរាមដែលមនុស្សមួយចំនួនបោះចោលយ៉ាងអានាធិបតេយ្យ ។ គោលបំណងរបស់ក្រុមយុវជនសំរាមគឺចង់បានទីក្រុងស្អាត មានបរិស្ថានល្អ ជាពិសេសចង់អោយមនុស្សមួយចំនួនដែលបោះសំរាមចោលពាសវាលពាសកាលភ្ញាក់រលឹកឈប់បោះសំរាមប៉ាតណាប៉ាតណី ចេះស្រលាញ់បរិស្ថាន។ មានមហាជនជាច្រេីនបានកោតសរសេីរអំពីសកម្មភាពរបស់ក្រុមយុវជនសំរាម រហូតដល់ប្រទេសថៃក៏កោតសរសេីរក្រុមយុវជនសំរាមដែរ ។ ប៉ុន្តែទង្វើរបស់ក្រុមយុវជនសំរាម បែជាមន្ត្រីមួយចំនួនមិនសប្បាយទៅវិញ ។ សង្គមមួយមិនអាចរីកចំរេីនខ្លាំងក្លាបានទេ បេីគ្មានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណៈនោះ "។










ប្រភព៖ Pheng Vannak News