សូមកុំដាច់ចិត្តអូសរំលងអី..សូមបងប្អូនមេត្តាជួយដល់ក្មេងម្នាក់នេះផង គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ដល់លលាក្បាលគាត់ ហើយត្រូវ...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា បឋមឫស្សីដួច បឋមឫស្សីដួច បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "សេចក្តីជូនដំណឹង ថ្ងៃអង្គារទី13/សីហា/2019 នៅវេលាម៉ោ11:00នាទី ពេលសិស្សចេញពីសាលា ត្រូវបានពូជាមនុស(គ)បានមកឌុបក្មួយយកទៅផ្ទះ ជិះបានចំងាយប្រហែល 300mក៍បានជួបគ្រោះថ្នាក់រវាងម៉ូតូនិងកង់ គ្រោះថ្នាក់នេះកើតឡើងដោយកង់និងម៉ូតូ ទិសដៅស្របគ្នា ម៉ូតូ ដែលជិះគ្នា3នាក់ក្នុងនោះមានក្មេងរងគ្រោះដែរ បានប៉ះជាមួយសិស្សសាលាជិះកង់គ្នា3នាក់ដែរ បានធ្វើអោយកង់ម៉ូតូដួលទាំងសងខាង តែក្នុងនោះកុមារ5នាក់គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួច តែរងរបួសធ្ងន់ រហូតចេញលលាដ៍ ផ្នែកថ្ងាសខាងឆ្វេង យ៉ាងខ្លាំង ភ្លាមនោះដែរ ភ្លាមនោះដែរ ត្រូវបានអ្នកភូមិ លោកគ្រូអ្នកគ្រូដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកប្រាសាទបល្លង្ក័ តែដោយសារមុខរបួសមានលក្ខណះធ្ងន់ធ្ងរពេកត្រូវបញ្ជូនបន្តទៅពេទ្យសៀបរៀប។ ដោយបញ្ហាចំមុខ លោកប្រធានការិយាល័យ បានចូលរួមថវិកា ចំនួន100 000៛ សាលាឫស្សីដួច ចំនួន 150 000៛ និងអ្នកគ្រូ ម៉ៅ គន្ធី បន្ទុកថ្នាក់ទី1 ចំនួន40 000 ៛ ជូនដល់លោកយាយរបស់កុមារនោះ។


កុមារនេះរស់នៅជាមួយយាយចាស់ ម្តាយឪពុក បានទៅ រស់នៅធ្វើកម្មករនៅប្រទេថៃ តាមរយះសារមួយនេះដែរខ្ញុំអំពាវនាវដល់ស្ថាបន័ពាក់ព័ន្ធជុំវិញស្រុក និងសប្បុរសជន មេត្តាជួយ ចូលរួមទុក្ខលំបាកដល់កុមារជា ចិត្ត្រា នេះដោយក្តីអាណិតអាសូផងចុះ ព្រោះជីវភាពជាក់ស្តែងក្រលំបាក"៕



ប្រភព៖ បឋមឫស្សីដួច បឋមឫស្សីដួច