ប្រហែលជាអូនលំបាកខ្លាំងហើយមើលទៅ...ប្រឹងលូនផង ក្រាបផង​ អោនផង អ៊ុតអាប៉ោងឆ្ងាញ់ដៃម៉ង ប្រពន្ធសំណព្វចិត្តបង...
ស៊ីហៀង
- 717

ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ខណៈដែលកំពុងលេងល្បែង អាប៉ោង ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ជនសង្ស័យប្រុសស្រីដែលឃាត់ខ្លួនបានទី១. ឈ្មោះ ស៊ាង រី ភេទប្រុស អាយុ៥៨ឆ្នាំ , ទី២.ឈ្មោះ ចាន់ នឿន ភេទស្រី អាយុ៣៨ឆ្នាំ , ទី៣.ឈ្មោះ ធា ណារី ភេទស្រី អាយុ៣៦ឆ្នាំ និងទី៤.ឈ្មោះ ហូយ ច្រឹប ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។


វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន អាប៉ោង ចំនួន២គ្រាប់ កំរាល២ចាក់ៗសម្រាប់ក្រាល បាញ់មេអាប៉ោងចំនួន២ផងដែរ៕





Loading...