ពិតជាប្រពៃណាស់ ​! កុមារនៅតំបន់ដាច់ស្រយាលក្នុងប្រទេស កម្ពុជា មិនក្រោម ២០០០០នាក់ទេដែលខ្ញុំបាទព្រមទាំងក្រុមការងារ បានសម្រេចក្តីសុបិន្តជូនដល់ពួកគាត់នូវអ្វីដែលពួកគាត់ចង់បាន...
Panha
-

កុមារដែលសិក្សានៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាមិនក្រោម ២០០០០នាក់ទេដែលខ្ញុំបាទ ព្រមទាំង ក្រុមការងារ បានសម្រេចក្តីសុបិន្តជូនដល់ពួកគាត់នូវអ្វីដែលពួកគាត់ចង់បានដូចជា សម្ភារះសិក្សា ឯកសណ្ធានសិស្ស សម្ភារះកីឡា និង សម្ភារះប្រើប្រាស់ -ល- ។ ជាពិសេសនោះពួកយើងបាន ផ្តល់នូវកម្លាំងចិត្ត ផ្តល់ភាពកក់ក្តៅ ណែនាំ និង អប់រំ អំពីមេរៀនជីវិត បរិស្ថាន និង អនាម័យ ជួយជម្រុញលើកទឹកចិត្ត អោយខិតខំ ស្វះស្វែង រៀនសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី ដ៏ល្អប្រចាំគ្រួសារ និង សង្គមជាតិ .

រាល់សមិទ្ធផលការងារដែលពួកខ្ញុំបានរួមគ្នាខិតខំកសាងកន្លងមក រយះពេល ៧ ឆ្នាំមកនេះ គឺប្រើដោយបេះដូងរួមគ្នាមកបង្កើត ប្រើទឹកចិត្តមកចូលរួមជួយដល់ការងារសង្គមកិច្ចដោយមិនមានគោលបំណងផ្ទុយពីខុសពី ឆន្ទៈ និង ឧត្តមគតិ ដើម្បីផលប្រយោជន៍ រឺ លាភសក្ការៈ អ្វីឡើយ .

គោលបំណងតែមួយគត់របស់ខ្ញុំ និង ក្រុមការងារ គឺចង់ឃើញបងប្អូន យុវជនជំនាន់ក្រោយ មានទឹកចិត្ត មានបេះដូង មានឆន្ទះ មានឧត្តមគតិ មានភាពស្មោះត្រង់ ចូលរួមចំណែកអោយបានច្រើន ជួយដល់ការងារសង្គម និង បន្តរចែករំលែក ជួយដល់បងប្អូនប្រជាពលរដ្ធទីទាល់ក្រ តាមខេត្ត តាមមន្ទីរពេទ្យ តាមគ្រប់ទីកន្លែង ជាពិសេស សិស្សានុសិស្ស សិក្សាតាមដំបន់ដាច់ស្រយាល ខ្វះខាតនូវសម្ភារះសិក្សា -ល- ។

ក្រុមការងាររបស់ខ្ញុំបាទ មានលទ្ធភាពជួយបានត្រឹមផ្នែកតូចបំផុតនៃសង្គម ប៉ុន្តែបើមានការចូលរួមឈឺឆ្អាលពីសំណាក់បងប្អូនយុវជនជំនាន់ក្រោយទាំងអស់គ្នាបន្ថែមទៀត ខ្ញុំជឿជាក់យ៉ាងមោះមុតថា សង្គមរបស់យើងនឹងពោរពេញទៅដោយទំពាំងស្នងឬស្សីប្រកបដោយគុណភាព សមត្ថភាព និងទឹកចិត្តល្អបរិសុទ្ធ ។ ដោយក្តីគោរពពីខ្ញុំបាទ ធន ម៉េងហ៊ាង ?

ប្រភព:​ ដោយក្តីគោរពពីខ្ញុំបាទ ធន ម៉េងហ៊ាង