លិចគ្មានសល់ទេ ​​! វត្តអារាម ត្រូវបានទឹកជំនន់ ជន់លិចអស់គ្មានសល់ពិតជាគួរអោយសង្វែកខ្លាំងណាស....
Panha
-

បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកបានដឹងហើយថា នៅខេត្ដរតនគិរីក៏មិនខុសប្លែកពីខេត្ដព្រះសីហនុដែល ដោយជំនន់ទឹកភ្លៀងបានវាយឡុកស្រុកមួយចំនួនក្នុងខេត្ដនេះ ដែលបណ្ដាលឲ្យជន់លិចលំនៅដ្ឋានមួយចំនួននឹងទីវត្តអារាម រហូតដល់រាជរដ្ឋាភិបាល បានសម្រេចអោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចេញដំណើរតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួនជាង ៧០០គ្រួសារ ដែលកំពង់ទទួលរងនូវទឹកជំនន់។

ចំពោះការជន់លិចនេះដោយកាលពីប៉ុន្មានថ្ងៃមុន ក៏បានបណ្ដាលធ្វើឲ្យក្មេងស្រីម្នាក់ មានឈ្មោះ ថារ៉ា រចនា អាយុ ១៥ឆ្នាំ នៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី ត្រូវបានលង់ទឹកស្លាប់បាត់បង់ជីវិត យ៉ាងសោកសង្វេគជាទីបំផុត សឹងតែក្រុមគ្រួសារនៃសព មិនអាចទទួលយកបាន ព្រោះតែនាងចាកចេញ ទាំងវ័យក្មេងបែបនេះ។ ដូបនេះសូមបងប្អូនមេត្ដាប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា: