ពាក់ព័ន្ធនឹងករណីយុវជនម្នាក់ហែកឯកសារនគរបាល និង ប្រើហឹង្សាលេីមន្ត្រីនគរបាលនោះ ស្រាប់តែលោក ផែង វណ្ណៈ ថា ត្រូវច្បាប់ ឬ ខុសច្បាប់ ស្ថិតនៅលេីមាត់មន្ត្រីខ្លះនិយាយប៉ុណ្ណោះ...
ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោកផែង វណ្ណៈ ដែលលោកបានជួយរកយុត្តិធម៏ និងបានចូលរួមយ៉ាងសកម្មភាពមនុស្សធម៏ ជួយដល់ចាស់ជរា ដែលកំពុងតែជួបការលំបាក ។

បើយោងតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានបង្ហោះសារថា "ប៉ុន្មានថ្ងៃនេះខ្ញុំសង្កេតឃេីញថា បងប្អូនក្នុងបណ្ដាញសង្គម Facebook នាំគ្នារិះគន់អំពី យុវជនម្នាក់ហែកឯកសារនគរបាល និង ប្រើហឹង្សាលេីមន្ត្រីនគរបាលក្នុងប៉ុស្តិរដ្ឋបាលទួលស្វាយព្រៃទី ១ ត្រូវបានគេដោះលែងដោយមិនអនុវត្តច្បាប់ ។ ពាក់ព័ន្ធដល់បញ្ហានេះសំរាប់ខ្ញុំ ខ្ញុំយល់ឃេីញថា ត្រូវច្បាប់ ឬ ខុសច្បាប់ ស្ថិតនៅលេីមាត់មន្ត្រីខ្លះនិយាយប៉ុណ្ណោះ ។

បេីមន្ត្រីនោះអះអាងថា ត្រូវច្បាប់ ទោះយុវជននោះ ប្រើហឹង្សាវាយនគរបាលបែកក្បាលក៏គ្មានកំហុសដែរ ។ ប៉ុន្តែ បេីមន្ត្រីនោះអះអាងថាខុសច្បាប់ទោះក្មេងលេងកាំភ្លេីងជ័រក៏អាចជាប់គុកបានដែរ ។



ប្រភព៖ ផែង វណ្ណៈ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។