ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង១៥នាទីយប់ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ត្រីអ្នកបោសសំអាតផ្ទះឲ្យគេម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកកាំបិតភ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទបានសម្រេច រួចគេចខ្លួនបាត់ស្រមោល បណ្តាលឲ្យស្ត្រីរងគ្រោះភិតភ័យ រត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី២ ទាំងកណ្តាលយប់ ចំណុចច្រកដឿងហែមក្រោយផ្ទះជួលមួយកន្លែង ផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះមានឈ្មោះនុត ធាវី ហៅខួច មុខរបរអ្នកបោសសម្អាតផ្ទះឲ្យគេ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពស្រ្តីរងគ្រោះបានឲ្យដឹងថា គាត់និងមិត្តភក្តិម្នាក់ទៀត បានយកសក់ក្លែងក្លាយមកឲ្យមិត្តភក្តិ នៅបន្ទប់ជួល ពេលមកដល់ជាន់ផ្ទាល់ដី ក៏ត្រូវបាន ជនមិនស្គាល់មុខម្នាក់ធ្វេីសកម្មភាព ស្ទុះចាប់នាងផ្ដួល រួចយកកាំមកភ្ជង់បំពង់ក គាត់ យកកាបូបនិងទូរសព្ទគាត់រត់គេចខ្លួនបាត់ស្រមោល៕