ភ្នំពេញៈ ព្រៃសង្ឃរុក្ខវ័ន ជាអតីតតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមនៅស្រុកអន្លង់វែង បានបង្ហាញពីដំណើរជីវិតរបស់ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន សាលួត ដែលបានធ្វើការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោយពីព្រះអង្គបានជួបជាមួយនឹងអតីតយោធាខ្មែរក្រហមម្នាក់ដែលបានបួសជាសង្ឃ។
.jpg?1565767012)
តាមប្រភពបានឲ្យដឹងថា ព្រៃសង្ឃរុក្ខវ័ន មានទំហំជាង ៣២ ០០០ ហិកតា និងបានជាប់ពានរង្វាន់លេខ ១ ជាព្រៃដែលមានការអភិរក្សល្អជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅពីសកម្មភាពដោះគ្រាប់មីន និងឈូសឆាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ព្រៃសង្ឃរុក្ខវ័ន ព្រះតេជគុណ ប៊ុន សាលួត ក៏បានតស៊ូអភិរក្សព្រៃឈើនៅតំបន់នេះពីការកាប់ទន្ទ្រានបំផ្លាញពីសំណាក់ជនខិលខូចផងដែរ។
.jpg?1565767016)
ព្រះតេជគុណ ប៊ុន សាលួត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដឹកនាំព្រះសង្ឃ និងអ្នកស្រុកភូមិមួយចំនួនទៀតដើម្បីការពារតំបន់ព្រៃនេះ បើទោះបីជាមិនទទួលការឲ្យតម្លៃ និងមើលងាយពីជនអគតិមួយចំនួនក៏ដោយ។ ព្រះអង្គបានមានសង្ឃដីកាថា កាលពីព្រះអង្គចាប់ផ្ដើមអភិរក្សព្រៃនេះដំបូងគឺព្រះអង្គបានចាប់ផ្ដើមដោយដៃទទេយ៉ាងលំបាក ទាំងដែលខ្វះខាតសម្ភារៈ និងជំនាញក៏ដោយ ក៏ព្រះអង្គនៅតែរក្សាគោលជំហនេះរហូតទទួលបានជោគជ័យ និងមានការទទួលស្គាល់ជាសាកល។ក្រៅពីសកម្មភាពដោះគ្រាប់មីន និងឈូសឆាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ព្រៃសង្ឃរុក្ខវ័ន ព្រះតេជគុណ ប៊ុន សាលួត ក៏បានតស៊ូអភិរក្សព្រៃឈើនៅតំបន់នេះពីការកាប់ទន្ទ្រានបំផ្លាញពីសំណាក់ជនខិលខូចផងដែរ។
.jpg?1565767021)
គួររំលឹកថាព្រះតេជគុណ ប៊ុន សាលួត មិនត្រឹមតែចង់ឲ្យព្រៃនេះក្លាយទៅជាតំបន់អភិរក្សរបស់ខ្មែរនោះទេ តែព្រះអង្គចង់ឲ្យតំបន់នេះក្លាយជាតំបន់អភិរក្សដ៏អស្ចារ្យរបស់ពិភពលោកទាំងមូល ហើយព្រះអង្គក៏បានបានដាក់គោលដៅថានឹងរក្សាព្រៃនេះឲ្យបានគង់វង្សរាប់ពាន់ឆ្នាំតតៅមុខទៀត ៕
.jpg?1565767027)
.jpg?1565767028)
.jpg?1565767028)
.jpg?1565767029)
.jpg?1565767029)