ពិតជាសាហាវណាស់ ! ក្រុមញៀនល្បែងជល់មាន់ ខឹងអ្នកកាសែតមកថតប្រើអំពើហិង្សាវ៉ៃរថយន្តនិងវ៉ៃមនុស្សម្នាក់បែកមុខ…

ត្បូងឃ្មុំគឺជាខេត្តមួយដែលសម្បូរទៅដោយសង្វៀនមាន់ សមត្ថកិច្ចចុះបង្ក្រាបនិងដុតចោលមិនចេះអស់មិនចេះហើយស្រាប់ថ្មីៗនេះលោក ប៉ែន រ័ត្ន ស្នងការខេត្តបានបញ្ជា សមត្ថកិច្ចថ្នាក់ក្រោមឲ្យធ្វើការបង្ក្រាបនិងដុតសង្វៀនមាន់ចោល។

តាមប្រភពព័ត៌មានបានឲ្យដឹងថាគ្រាន់តែអ្នកសារព័ត៌មានចំនួន៥នាក់ចុះទៅថតនិងយកព័ត៌មានស្រាប់តែត្រូវបានក្រុមញៀនល្បែងប្រើអំពើហិង្សាវ៉ៃរថយន្តនិងវ៉ៃមនុស្សម្នាក់បែកមុខបែកមាត់បង្កឱ្យមានការភ្ញាក់ផ្អើលអស់អ្នកភូមិនៅភូមិស្រឡប់ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១២និង១៥នាទី។

ក្រោយពីមានអំពើហឹង្សារួចមកពាក់ព័ន្ធក្រុមអ្នកសារព័ត៌មាន5នាក់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំស្រឡប់ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។

 ជាមួយគ្នានោះអ្នកសារព័ត៌មានដែលរងគ្រោះបានសំណូមពរដល់ឯកឧត្តមស្នងការសូមមេត្តាមានវិធានការទៅលើជនបង្កហិង្សាមកលើអ្នកសារព័ត៌មានមកចូលខ្លួនដោះស្រាយទទួលទោសតាមច្បាប់អោយខានតែបាន៕ មានវីដេអូខាងក្រោម៖

​  

\



Loading...