ពុទ្ធោអើយ...ស្រ្តីចំណាស់ពីនាក់បងប្អូន ជិះម៉ូតូចេញពីផ្ទះសុខៗ ស្រាប់តែដើមចន្ទគីរី បាក់រលំ សង្កត់ចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់...
ស្វាយរៀង៖ កាលពីម៉ោង៦ និង ៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ លើផ្លូវបែកជាបួនទាល់មុខក្លោងទ្វារវត្តសន្តិភាពហៅខ្លាហើរ ស្ថិតក្នុងភូមិស្វាយរៀង ក្រុងស្វាយរៀង ស្រ្តីម្នាក់ កំពុងតែជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែដើមចន្ទគីរីរលំសង្កត់ពីលើ បណ្តាលឲ្យរងរបួស់បាក់ភ្លៅបណ្តាលឲ្យរងរបួស់បាក់ភ្លៅ យ៉ាងធ្ងន់ធ្ងរ។

ស្រ្តីរងគ្រោះឈ្មោះ គយ រុំ អាយុ ៥៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្មស ខេត្តស្វាយរៀង។

ស្រ្តីរងគ្រោះបានឲ្យដឹងថា គាត់និងប្អូនស្រីរបស់គាត់ បានជិះម៉ូតូ ចេញពីផ្ទះ ទៅធ្វើការសំណង់ ស្រាប់តែដល់កន្លែងកើត ក៏មានដើមចន្ទគីរីបាក់រលំសង្កត់ពីលើ បណ្តាលឲ្យបាក់ភ្លៅតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។