នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមាននគរបាលម្នាក់ ហ៊ានលះបង់ជីវិតដើម្បីជួយដល់ប្រជាពលរដ្ឋ ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានបង្ហោះសារថា "អរគុណចំពោះវិរភាពរបស់បងប្រុសដែលបានបូជាកាយដើម្បីជួយពន្លត់អគ្គីភ័យ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ពិតជាមានចិត្តស្ងើចសរសើរចំពោះវិរភាពរបស់បងប្រុសខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយចំពោះរឿងរាវដែលកើតឡើងចំពោះបងប្រុសផងដែរ។

ខ្ញុំទើបតែបានខលទំនាក់ទំនងទៅកាន់សាច់ញាតិរបស់បងប្រុស ពួកគាត់ប្រាប់ថាបងប្រុសកំពុងតែស្ថិតមន្ទីពេទ្យបង្អែកខេត្តសៀមរាប ក្នុងសភាពធ្ងន់ធ្ងរខ្លាំងដែលត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃជាបន្ទាន់ ខ្ញុំសូមចូលរួមជាថវិកាចំនួន៨០០០០៛ដើម្បីបង្ហាញអំពីការគោរពនិងអរគុណចំពោះការលះបង់របស់បងប្រុស ហើយសូមសំនូមពរបងប្អូនជនរួមជាតិទាំងអស់ចូលរួមជាមួយខ្ញុំផង។

លេខទំនាក់ទំនងសាច់ញាតិរបស់បងប្រុស 069777767/077987819/011444009
ABA: 000380518 Suon Dararith
ជាចុងក្រោយ សូមជូនពរបងប្រុសរួចផុតពីជៀសផុតពីគ្រោះដល់អាយុជិវិត ខ្ញុំជឿជាក់ថា ទេវតាតែងតែជួយមនុស្សល្អ???"។




មានវិដេអូ៖
ប្រភព៖ តាន់ គឹមសួរ