គាត់ស្រែកថា ក្តៅណាស់ ! នគរបាលម្នាក់ហ៊ាន លះបង់ជីវិត ចូលទៅជួយសង្គ្រោះមនុស្ស និងជួយពន្លត់ភ្លើង បែជាត្រូវ ផ្ទុះធុងហ្គាស់ ហើយឆេះខ្លួនគាត់ បណ្តាលឲ្យរងរបួសធ្ងន់...(មានវិដេអូ)
ស៊ីហៀង
-

សៀមរាប ៖ បងប្អូនច្បាស់ជាបានដឹងហើយថានៅកាលពីថ្ងៃមិញនេះមានករណី ករណីផ្ទុះធុងហ្កាស បង្ករជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ នេះ ។

យ៉ាងណាមិញនៅក្នុងការជួយសង្គ្រោះនិងពន្លត់អគ្គីភ័យនេះមាននគរបាលយើយម្នាក់ដែលមានឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្កាសនេះ បច្ចុប្បន្ន នគរបាលយើងរូបនេះ កំពុង សំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមថែរក្សាគាត់ សូមរួចផុតពីគ្រោះថ្នាក់ផង