ខ្មែរជួយខ្មែរ...លោកឧកញ៉ា​ ស្រី​ ចាន់ថន និងលោកឧកញ៉ា ឌួង ឆាយ បានឧបត្ថម្ភដល់មន្រ្តីនគរបាល ដែលបានលះបង់ឈាមស្រស់ ដើម្បីជួយដល់ប្រជាពលរដ្ឋ នូវចំនួនទឹកប្រាក់...
-

ប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុកពិតជាមានអារម្មណ៍រន្ធត់ និងតក់ស្លត់ជាខ្លាំង ដោយមន្រ្តីនគរបាលយើងម្នាក់ បានរងរបួស ក្រោយពីបានជួយដល់ប្រជាពលរដ្ឋ ដោយយកឈាមស្រស់ទៅប្តូរ ។ មហាជន ជាច្រើន​ពិតជាមានអារម្មណ៍ថាក្តុកក្តួលជាខ្លាំង និងសរសើរពីទឹកចិត្តរបស់បងប្រុស​ និងកងកំលាំងផ្សេងទៀត ដែលបានខំប្រឹងជួយពន្លត់អគ្គីភ័យ ហើយឈានដល់មានអ្នករបួស ធ្ងន់ និងស្រាលជាច្រើនរូប។


ដោយឡែក ក្រោយពីបានឃើញពីភាពស្វាហាប់ និងទឹកចិត្តល្អ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីអាយុជីវិតរបស់ខ្លួននោះ លោក ឧកញ៉ា ស្រី ចាន់ថន ដែលជាទូទៅគឺលោកបានចូលរួមជួយដល់មនុស្សជាច្រើន​ ដែលជួបនូវការលំបាក មិនថាទីណាកន្លែងណា គឺលោកតែងតែស្វះស្វែងជួយគ្រប់ពេល។


ទន្ទឹមនឹងនេះ លោកឧកញ៉ា ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "អគុណនៅទឹកចិត្តដ៏ល្អរបស់ប្អូនលះបងជីវិតដើម្បីជួយបងប្អូនខ្មែរយើង???បងចូលរួមថវិកា(៤លានរៀល)សំរាប់ព្យាបាលជំងឺហើយក៏ជូនពរប្អូនឆាប់ជាសះស្បើយ???"។


ចំណែកលោក ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារថា "ខ្ញុំបាទសូមចូលរួមបរិច្ចាក 1,000,000៛ ចំពោះបងនគរបាលគំរូនៅខេត្តសៀមរាប ?"។



ប្រភព៖ Srey Chanthorn