ដំណឹងល្អពីខាងមន្ទីពេទ្យ...ពេលនេះ លោក ហួត មុនីពិសាខ បានឆ្លងផុតពីគ្រោះថ្នាក់ហើយ...
-

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗនេះ មានករណីផ្ទុះធុងហ្គាស នៅខេត្តសៀមរាប បណ្តាលឲ្យមន្រ្តីនគរបាលម្នាក់ គាត់បានជួបគ្រោះថ្នាក់ ដោយរលាកពេញទាំងខ្លួន ជាហេតុធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង ។


ក្នុងករណីនេះ បានធ្វើឲ្យមហាជន មានការកោតសរសើរពីទឹកចិត្តរបស់បងប្រុសជាខ្លាំង ដោយបងប្រុសហ៊ានលះបង់ជីវិត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ។ ទឹកចិត្តដ៏ល្អមួយនេះ ទង្វើរល្អមួយនេះ របស់បងប្រុស បានធ្វើឲ្យដឹងគុណ និងសរសើរពីទឹកចិត្តដ៏ល្អមួយនេះ។


ដោយឡែក កាលពីថ្ងៃម្សិលមិញ ក្រុមការងាររបស់មន្រ្តីនគរបាលរូបនោះ បាននាំយករូបលោកទៅព្យាបាលនៅប្រទេសថៃ តាមរយៈរថយន្ត។ នៅក្នុងវិដេអូ​ របស់ក្រុមការងារ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានអាចនិយាយបានតិចៗ តែរបួសគាត់ធ្ងន់ធ្ងរ ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យប្រទេសថៃ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mong Sokha បានបង្ហោះសារយ៉ាងខ្លីថា "ដំណឹងពីខាងមន្ទីពេទ្យ មន្ត្រីនគរបាលរូបនេះ បានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ..."។

ប្រភព៖ Mong Sokha