ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាចង់ដឹងថា តើស្ថានភាពជំងឺរបស់ លោកតាក់ ស៊ី ដល់ណាហើយ? ពិតណាស់ ពេលនេះជំងឺរបស់លោក កាន់តែទ្រុឌទ្រោមដុនដាបខ្លាំងទៅៗ ហើយបន្ទាប់ពីសឹកលាចាកសិក្ខាបទពីបួសមកវិញនោះ ហើយពេលនេះលោកសល់តែខ្លួនជា មួយវ៉ាលីខោអាវ១ប៉ុណ្ណោះ គ្មានផ្ទះសម្បែងជ្រកកោណ គ្មានការងារធ្វើ និងគ្មានលុយកាក់ ហើយប្រពន្ធកូនក៏មិនព្រមទទួលយកវិញទៀតនេះហើយជីវិតចុងក្រោយរបស់នាយតាក់សុី។
.jpeg?1565843363)
យោងតាមរយៈការឡាយវីដេអូ ជាមួយលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនាយតាក់ស៊ី បានរៀបរាប់ពីខ្សែជីវិតយ៉ាងកម្សត់ក្រោយពេលលាចាកសិក្ខាបទថា នាយពេលនេះគ្មានសល់អ្វីទៀតទេក្រៅខ្លួនទទេនោះ ព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មាន ត្រូវបានប្រគល់ឲ្យភរិយាអ្នកនាង ភីម និងកូនហើយ អំឡុងពេលដែលសម្រេចចិត្តទៅសាងផ្នួសបម្រើតាមគន្លងផ្លូវព្រះពុទ្ធសាសនា។ ប៉ុន្តែបែរជាកើតរឿងរ៉ាវបែបនេះដោយមិននឹកស្មានទៅវិញ។
.jpg?1565843367)
នាយ តាក់ស៊ី បានបញ្ជាក់ថា ចំពោះជីវិតស្នេហាជាប្តី-ប្រពន្ធរវាងនាយ និងនាង ភីម គិតមកទល់ពេលនេះដើរដល់ចំណុចផ្លូវបែកបាក់គ្នារួចមកហើយ ពោលគឺតាំងពីមុនពេលដែលនាយចេញទៅសាងផ្នួសមកម្ល៉េះ។ ចំណែកឯទ្រព្យសម្បត្តិទាំងអស់បានប្រគល់ឲ្យទៅប្រពន្ធនិងកូនដោយគិតថាខ្លួននឹងបួសអស់មួយជីវិត តែមិនគួរណាមានបញ្ហាសុខភាពបែបនេះសោះ។
.jpg?1565843372)
ជាមួយគ្នានេះ អ្នកនាង ភីម បានឆ្លើយបំភ្លឺវិញថា អ្នកនាងបានលែងលះគ្នាដាច់ស្រេចជាមួយលោក តាក់ ស៊ី តាំងពីមុនពេលទៅបួសម្ល៉េះ ដូច្នេះគ្មានអ្វីត្រូវជាប់ពាក់ព័ន្ធគ្នាទៀតទេ ដោយមានគ្រួសារទាំងសងខាងទទួលស្គាល់ដឹងឮទៀតផង ហើយអ្នកនាងមិនអាចទទួលយកលោកតាក់ ស៊ី មកធ្វើជាប្ដីម្ដងទៀតបានឡើយ។
.jpg?1565843377)
អ្នកនាងភីម បន្ថែមទៀតថា កាលនៅរួមរស់ជាមួយគ្នា លោកតាក់ ស៊ី តែងធ្វើឲ្យប្រពន្ធកូនពិបាកចិត្ត ជាច្រើនលើកច្រើនសារ ប៉ុន្តែនាងមិនដែលប្រកាន់ខឹងទេ ទោះជាប្ដីមានជំងឺប្រចាំកាយក្ដីក៏ដោយ។ ក្រោយមកគាត់ចង់ទៅបួស ព្រោះដឹងថាធ្វើខុសចំពោះគ្រួសារអ្វីខ្លះ។
.jpg?1565843382)
ដោយសារតែមានក្តីអាណិតអាសូរ និងអំពាវនាវរបស់សាមីខ្លួនផងនោះ នាយតាក់ស៊ី ពេលនេះក៏ទទួលបានការផ្តល់ឱកាសជាថ្មីពីកន្លែងចាស់ គឺស្ថានីយទូរទស្សន៍CTN ដើម្បីឲ្យនាយបង្ហាញវត្តមានឡើងកំប្លែងរួមក្រុមជាមួយគ្នានឹងនាយ ពែកមី ផងដែរ។ ប្រភពបានបញ្ជក់ខ្លីថា ថ្ងៃនេះCT Nទទួលគាត់សម្ដែងក្នុងកម្មវិធីកំប្លែងវិញហើយ ប៉ុន្តែមិនទាន់ទទួលយកចូលធ្វើជាបុគ្គលិកពេញសិទ្ធិវិញទេ៕
.jpg?1565843397)
.jpg?1565843397)
.jpg?1565843397)
.jpg?1565843397)
.jpg?1565843397)
.jpg?1565843397)
.jpg?1565843398)
.jpg?1565843398)
.jpg?1565843398)
.jpg?1565843398)
.jpg?1565843398)