ប្រិយមិត្តមួយចំនួន ប្រហែលជាស្គាល់ លោក VJ Ping ដែលតែងតែជួយអ្នកខ្វះខាត និងជនរងគ្រោះ ជាពិសេសអ្នកក្រីក្រជាដើម គាត់ជាអ្នកលក់អនឡាញម្នាក់ដែលមានរូបសម្រស់ ស្រស់ស្អាត ទាំងសង្ហារ និងគួរឲ្យស្រឡាញ់ថែមទៀតផង ហើយកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងមហាជនទូទាំងខេត្តក្រុងនិង រាជធានី ។
.jpg?1565845147)
យ៉ាងណាមិញលោក VJ Ping ក៏បានចូលរួមចំណែក ដើម្បីជួយដល់ជនរងគ្រោះ ក្នុងករណីផ្ទុះធុងហ្កាស បង្កជាអគ្គីភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មកទល់ល្ងាចថ្ងៃដដែលនេះ មានមនុស្សចំនួន១២នាក់ ក្នុងនោះស្រីចំនួន០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិបរទេសចំនួន០២នាក់ ជាស្រ្តីម្នាក់ ក្នុងនោះមានជនជាតិអាមេរិកចំនួន០១នាក់ និង ជនជាតិអង់គ្លេសចំនួន០១នាក់ ហើយក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានមនុស្សចំនួន០៦នាក់ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ម្នាក់ជាស្ត្រី និង មនុស្សចំនួន០៦នាក់ផ្សេងទៀត បានរងរបួសស្រាល ។
.jpg?1565845152)
យោងតាមការសំភាសន៍ជាមួយ លោក VJ Ping បានឲ្យដឹងថា ដូចលោកបានសន្យាកាលពីម្សិលមិញ លោកនិងជួយឧបត្ថម្ភដល់ជនរងគ្រោះឈ្មោះ លោក ហួត មុនីពិសាខ ដែលជាមន្ត្រីនគរបាល ករណីផ្ទុះធុងហ្កាសនេះ ចំនួនទឹកប្រាក់ ១លានរៀលផង ។
.jpg?1565845159)
ទាំងនេះសបញ្ជាក់ថា គឺជាទឹកចិត្តដ៏ល្អថ្លៃថ្លាមួយកម្របានជួប ដែលហ៊ានលះបង់ថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់មនុស្សល្អៗក្នុងសង្គមជាដើម..។
.jpg?1565845174)
.jpg?1565845175)
.jpg?1565845175)