មន្រ្តីល្អ ទៅដល់ទីណា បងប្អូនសាទរទីនោះ...មេឃកាន់តែភ្លៀង បងប្អូនមកចូលរួមអបអរសាទរ ឯកឧត្តម គួច ចំរើន កាន់តែច្រើន...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដ បានបង្ហាញការស្រលាញ់ ការពេញចិត្ត ចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។ បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា "មេីលស្ពាន​ ផ្លូវ​ នៅភូមិ១​ សង្កាត់១​ ក្រុងព្រះសីហនុ​ រងការខូចខាត​ ដោយទឹកជំនន់ទឹកភ្លៀង​ ត្រៀមលេីកផែនការ​ ។ មេឃកាន់តែភ្លៀង​ ប្រជាជនចូលរួមកាន់តែច្រេីន។​ អ្នករំលោភអូ​ ប្រញ៉ាប់កាយចេញវិញផង​ ! ឯកឧត្តម គួច ចំរើន"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន និងជូនពរដល់ឯកឧត្តម ថា​"សូមគោរពជូនពរឯកឧត្តមអោយមាន សុខភាពល្អ និង ទទួលជោគជ័យគ្រប់ភារកិច្ច ...!"។


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ