ត្រៀមខ្លួនទៅ ប្អូនៗថ្នាក់ទី ១២ ឆ្នាំក្រោយ មិនមែនងាយស្រួលដូចគិតទេ " អ្នកចេះបានជាប់ "
ស៊ីហៀង
-

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រាជាលី ធីតាពៅ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ដើម្បីចូលរួមពង្រឹងគុណភាពអប់រំ ត្រូវសំងំឲ្យលូកស្ទាបខ្ទេចខ្ទីបែបហ្នឹងហើយ។ជូនពរប្អូនៗឲ្យជួបតែពុទ្ធពរទាំង៥ប្រការគឺ ភ្នែកលឿន ត្រចៀកវៃ ដៃរហ័ស អើតករបានខ្ពស់ និង អនុរក្សដើរហួសគ្រប់ពេល?មិនបាច់ប្រឹងលាក់ទេ ខ្លួនទីពឹងខ្លួនចុះ ព្រោះអ្នកដែលឆែកយើងនោះ ក៏ធ្លាប់ជាបេក្ខភាពប្រឡងដែរ ចឹងអត់ពិបាកទេ ដែលពួកគាត់លូកកកាយរកព្រីយ៉ុងយើងឃើញតាំងពីក្រោមបាតជើងឡើង ព្រោះកាលពួកគាត់ប្រឡង ក៏លួចលាក់នៅផ្តុំហ្នឹងដែរ បើមិនជឿទេmentionពួកគាត់មកសួរសាកមើលទៅ។?ហើយអ្នកដែលលាក់ជ្រៅរហូតយកចូលក្នុងបន្ទប់បាន ក៏គ្មានឱកាសយកចេញមកមើលដែរ ព្រីយ៉ុងហ្នឹងត្រូវយកទៅផ្ទះវិញដដែល៕?"៕ត្រៀមខ្លួនទៅ ប្អូនៗថ្នាក់ទី ១២ ឆ្នាំក្រោយ មិនមែនងាយស្រួលដូចគិតទេ " អ្នកចេះបានជាប់ "