ឈប់និយាយច្រើនហើយ ! ណែនាំមិនស្ដាប់ មានតែអនុវត្តតាមនីតិវិធីច្បាប់ លើកម៉ូតូដាក់ឡាន យកទៅរក្សាទុកនៅសាលាក្រុង
ស៊ីហៀង
-

ព្រះសីហនុ ៖ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយសន្តិសុខផ្សារលើ បានចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារលើក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ។

ដើម្បីសណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលក្រុងព្រះសីហនុបានចាត់វិធានការ ចាប់យកម៉ូតូចំនួន៦គ្រឿង ដែលចតអនាធិបតេយ្យលើផ្លូវ យកទៅរក្សាទុកនៅសាលាក្រុង ដើម្បីបន្តនីតិវិធីច្បាប់។សូមរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីទាំងអស់គ្នា