កើតមកជាកូនប្រុសបើមិនធ្វើសង្រ្គាមការពារទឹកដីទេ តើកើតមកធ្វើអី! បងប្រុសម្នាក់ ស្នើរសូមប្រមុខថ្នាក់ដឹកនាំកងទ័ពមេត្តាអនុញ្ញាត្តិឲ្យគាត់ទៅចូលរួមផង ដោយសូម...
ស៊ីហៀង
-

ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងយោធាឡាវ បន្តឈរជើងនៅចំណុចដដែលកើនកម្លាំងជាងមុន ហើយកម្លាំងខាងកម្ពុជាយើង ក៏បានបន្ថែមនៅគ្រប់គោលដៅត្រៀមចាំបញ្ជា ។ កម្លាំងខាងកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារទឹកដី​ និងប្រជាពលរដ្ឋ ដោយមិនខ្លាចរាល់សត្រូវណា ដែលមានបំណងចង់មកឈ្លានពានទឹកដី របស់កម្ពុជា ។


ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ច័ន្ទរិទ្ធ កូនពៅ ស្នងត្រកូល ភិន" បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "កើតមកជាកូនប្រុសបើមិនធ្វើសង្រ្គាមការពារទឹកដីទេ តើកើតមកធ្វើអី??? ខ្ញុំស្ម័គ្រចិត្តទៅចូលរួមច្បាំងជាមួយបងៗកងទព្ទ័ដែរ ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសខ្ញុំកំទេចចោរខ្មាំងឈ្លានពាន។សូមប្រមុខថ្នាក់ដឹកនាំកងទព្ទ័មេត្តាអនុញ្ញាត្តិអោយខ្ញុំទៅចូលរួមផងផងនេះលេខខ្ញុំផ្ទាល់016620006 ប៉ុន្តែខ្ញុំត្រូវការកាំភ្លើងវែង១ដើម កាំភ្លើងខ្លី១ដើមកាំបិទស្នៀត១ គ្រាប់បែកដៃ៤គ្តាប់ គ្រាប់ភ្លើង១ចំនួន និងទឹក៥លីត រួមនិងការបង្វឹកហាត់១ថ្ងៃ ដើម្បីចូលសមរភូមិ តែខ្ញុំសុំនៅជួរមុខនិងរៀបក្បួនទព្ទ័រាងស្នែងក្របី ។ទាហានបើមិនឆ្លងកាត់សង្រ្គាមគឺគ្មានន័យនោះទេ"។


ប្រិយមិត្តយល់យ៉ាងណាចំពោះ បងប្រុសដែលគាត់មានចិត្តក្លាហាន ហ៊ានចូលសមភូមិ ដើម្បីការពារជាតិ មាតុភូមិ និងកម្ចាត់ខ្មាំងសត្រូវ ដែលមានបំណងចង់ឈ្លានពានទឹកដី?


ប្រភព៖ ច័ន្ទរិទ្ធ កូនពៅ ស្នងត្រកូល ភិន