ពូកែអារឿងបំផ្លាញអញ្ចឹងនោះ...រថយន្តដឹកថ្មមួយគ្រឿង ទម្ងន់រាប់តោ ហើយស្ពានតូចប៉ុណ្ណឹងអាចទ្រទម្ងន់ឡានរួចដែរ....
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី គាត់បានបង្ហោះរូបភាពរបស់រថយន្តដាក់លើចំណុះ ដែលបណ្តាឲ្យខូចទាំងស្ពាន មិនដឹងថាបងប្អូនប្រជាពលរដ្ឋ បានអ្វីឆ្លងកាត់ បើខូចខ្ទេច បាត់ទៅហើយ។


នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "ចេះតែហ៊ានបើកឆ្លងទៅកើតឡានទម្ងន់រាប់តោន ហើយស្ពានប៉ុណ្ណឹងអាចទ្រទម្ងន់ឡានរួចដែររឺ? នៅវេលាម៉ោង៥ល្ងាច មានករណីរថយន្តដឹកថ្មសង្ស័យលើសចំណុះបណា្តលអោយបាក់ស្ពានអូរសោម ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៩ ប៉ុន្តែមិនមានអ្នកណា រងរបួសឡើយ" ។


បន្ទាប់ពីបានឃើញហេតុការណ៍នេះរួចមក​ ធ្វើឲ្យមហាជន​សំដែងការហួសចិត្តជាខ្លាំង មិនដឹងថា អ្នកបើករថយន្តគាត់ គិតអី បានជាហេតុបើកឆ្លងកាត់ស្ពានឈើ ដោយគ្មានញញើតនិងគ្រោះថ្នាក់ អ្វីបន្តិចសោះ៕


ប្រភព៖ សុីម ចាន់សុី