មានដល់តែឡានជិះ តែបើកបរអត់ដឹងឆ្វេងស្តាំសោះ...លោកពូប៉ូលីស គួរដកប័ណ្ណបើកបរទុក ឬហៅយកណែនាំចេញម្តងទៅ ទើបល្អ...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿង បើកបរគ្មានសណ្តាប់ធ្នាប់ ឆ្វេងមិនដឹង ស្តាំមិនដឹង បើកបរបង្កឲ្យមានការកកស្ទះពេញផ្លូវ ធ្វើឲ្យមហាជន ពិបាកក្នុងការធ្វើដំណើរ ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី បានបង្ហោះសារវិដេអូ អមជាមួយនិងសារយ៉ាងខ្លីថា "មានដល់តែឡានជិះហើយតែបើកបរអត់ដឹងឆ្វេងស្តាំសោះ??តើបងប្អូនយល់យ៉ាងណាដែរចំពោះការបើកបររបស់ម្ចាស់ឡានស្លាកលេខ ភ្នំពេញ 2AC 5670 នេះ ? អ៊ុំប៉ូលិសគួរតែឃាត់ទុក ៣ ម៉ោងកុំអោយគាត់ទៅទើបត្រូវ ហើយដកប័ណ្ណបើកបរទុក រួចហើយអោយគាត់ទៅប្រលងយកប័ណ្ណបើកបរជាថ្មី កុំឱ្យបើកបរអញ្ចឹងទៀតលើកក្រោយ? "។


នេះពិតជារឿងដ៏ហួសចិត្តមួយនៅក្នុងសង្គម ដែលអ្នកបើកបរមិនគោរពច្បាប់ មិនគោរពអារយុជីវិតអ្នកដទៃ ថែមទាំងបំពានច្បាប់ គ្មានញញើតនិងច្បាប់អ្វីបន្តិចសោះ៕


សូមទស្សនាវិដេអូទាំងអស់គ្នា៖



ប្រភព៖ សុីម ចាន់សុី