អ្នកម្នាងព្រះមហាក្សត្រថៃ​ លោតឆ័ត្រយោង បាញ់កាំភ្លេីង នឹងបេីកយន្តហោះ ពិតជាភ្ញាក់ផ្អេីលខ្លាំងដល់ប្រជារាស្រ្ត...
Panha
-

កាលពីពេលថ្មីៗនេះ អ្នកម្នាងព្រះមួយអង្គនៃព្រះរាជាថៃ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានធ្វេីអោយមានការភ្ញាក់ផ្អេីលជាខ្លាំង នេះបើតាមប្រភពសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ បានចុះផ្សាយ។

ជាមួយគ្នានេះដែរ មានរូបភាពជាង ៦០សន្លឹក និងជីវប្រវត្តិកម្រាស់ជាង ៤៦ទំព័ររបស់អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាភក្តី (Sineenat Wongvajirapakdi) មានព្រះជន្ម ៣៤វស្សា បានចុះកាលបរិច្ឆេទកាលពីសប្ដាហ៍មុនមកម្ល៉េះ តែទើបត្រូវបានចេញផ្សាយ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ រូបថតទាំងនោះបង្ហាញពីព្រះរាជសកម្មភាព របស់ទ្រង់កំពុងបាញ់កាំភ្លើង បើកយន្ដហោះចម្បាំង រួមទាំងរូបភាពត្រៀមលោតឆ័ត្រយោងទៀតផង។

ព្រះអង្គ Maha Vajiralongkorn ក៏បានប្រទានគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi ផងដែរ ដែលនេះបានធ្វើឱ្យទ្រង់ក្លាយជាស្ត្រីថៃដំបូងគេបំផុត ដែលទទួលបានគោរមងារជាន់ខ្ពស់បែបនេះ នៅក្នុងរយៈពេលជិតមួយសតវត្សរ៍មកហេីយ។

ជាមួយគ្នានេះដែរ អ្នកម្នាង Sineenat Wongvajirapakdi បានទទួលគោរមងារ Chao Khun Phra កាលពីខែកក្កដាកន្លងទៅពោលគឺ ០២ខែបន្ទាប់ពីត្រូវបានតែងតាំងជាព្រះមហេសីរបស់ ព្រះអង្គ Maha Vajiralongkorn៕ ដោយឡែកអគ្គមហេសីរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នមានព្រះនាមថា សុធីតា (Suthida Bajrasudhabimalalakshana)៕