ស្រីនិងស្រី រៀបការជាមួយគ្នាបានដែរ ! មិនសំខាន់ភេទ អ្វីដែលសំខាន់តើយើងបានជ្រើសរើសមនុស្សត្រូវ រឺ ខុស ...
Panha
-

កាលពីពេលថ្មីៗនេះរូបភាពជាច្រើនសន្លឹកនៃពិធីមង្គលការមួយបានធ្វើអោយបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលជាខ្លាំង ​មិននឹកស្មានថាគូស្នេហ៍ទាំង២ ​មើលទៅស័ក្តសមជាប្តីប្រពន្ធប្រុសស្រីទូទៅ ​ការពិតខាងប្រុសគឺជាស្រីទាល់តែសោះ។នេះបេីយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះថា "ស្រីណា កំពង់ឆ្នាំង" បានអោយដឹងថា៖

«( ស្រី និង ស្រី រៀបការជាមួយគ្នាបានដែរ )? ជីវិតគូរ មិនសំខាន់ (ភេទ) ឬ លើការរៀបការទេ?? អ្វីដែលសំខាន់តើយើងបានជ្រើសរើសមនុស្សត្រូវ រឺ ខុស ????? តើមនុស្សដែលយើងបានជ្រើសនោះ អាចមើលថែរយើង ផ្ដល់ក្ដីសុខអោយយើងពិតប្រាកដច្បាស់លាស់បាននៅ ?????រៀនស្វែងយល់ពីគ្នា ចេះអត់អោនអោយគ្នា ចេះទទួលកំហុស ព្រមចាញ់គ្នា ផ្ដល់ការស្រលាញ់ និង ក្ដីអាណិតអោយគ្នាអោយច្រើនជាងអ្នកដ៏ទៃ??រាល់ថ្ងៃនេះខ្ញុំមានក្ដីសុខផ្លូវចិត្តលើសលុបអ្វីៗដែលខ្ញុំរំពឹងទុកទៅទៀត ស្ទើរមិនជឿថានៅមានមនុស្សម្នាក់ ដែលអាចផ្ដល់អោយអូនបានគ្រប់យ៉ាងនេះគ្មានចន្លោះបែបនេះសោះ អរគុណប្ដីសម្លាញ់ Soriyan Sokheng ខ្លាំងៗ ដែលបានចូលមកបំពេញក្ដីប្រាថ្នារបស់អូន ហើយព្រមកាន់ដៃអូនទៅសម្រេចក្ដីបំណងរបស់យើងទាំងអស់គ្នា»។

ចំពោះរឿងរ៉ាវស្នេហាខុសភេទរបស់អ្នកទាំង២ មានអ្នកគាំទ្រជាច្រើនមិនថាតែសាច់ញាតិបងប្អូនទេ ​ពោលគឺទាំងមិត្ត ​និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកអបអរសាទរ និងជូនពរគ្រប់គ្នាដោយមិនមានការរើសអើងហើយ ​ធ្វើម៉េចនេះជាស្នេហា ​ធ្វើម៉េចនេះជានិស្ស័យ ​និងអារម្មណ៍របស់ពួកគេដែលមិនអាចហាមឃាត់៕