នោះ! ស្រីអូន ដាក់មួយឃ្លាថា មនុស្សស្រីមានសំណាងមិនមែនបានប្តីអ្នកមានទេ គឺបានប្តីដែលស្មោះត្រង់ និង....
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ​ នូវវត្តមានអ្នកនាង​ ស្រីអូន ដែលទទួលបានការគាំទ្រ ជាខ្លាំង​ពីសំណាក់​ មហាជន និងអ្នកគាំទ្រ ដែលអ្នកនាង តែងតែផ្តល់នូវបទពិសោធន៍នានា ដល់មហាជន​ ទាំងរឿងក្នុងរង្វង់គ្រួសារ និងសង្គម គឺបងស្រីអូន បានប្រាប់ពីបទពិសោធន៍បានល្អទៅកាន់អ្នកគាំទ្រផងដែរ។

នៅក្នុងគណនីហ្វេសប៊ុកអ្នកនាងស្រីអូន បានប្រាប់ឲ្យដឹងថា មនុស្សស្រីដែរមានសំណាង មិនមែនមកពីនាងបានរៀបការជាមួយប្ដីអ្នកមាននោះទេ។ តែនាងជាមនុស្សស្រីម្នាក់ដែរបានរៀបការជាមួយបុរសល្អម្នាក់ដែរជាមនុស្សស្មោះត្រង់ តែងតែបារម្ភពីនាង ស្រលាញ់នាង អាណិតនាង គិតពីនាង ផ្ដល់សុភមង្គលដល់នាងគ្រប់ពេលវេលា។

ក្រោយពីបង្ហោះសារបែបនេះភ្លាម ក៏មានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការកោតសរសើរពីសម្រស់ និងភាពក្លាហាន ឆ្លាត ពិនប្រសព្វ ចិត្តធម៍ ចិត្តបុណ្យ របស់អ្នកនាងស្រីអូន។ មិនតែប៉ុណ្នោះ អ្នកនាងតែងតែបង្ហាញវត្តមានក្នុងកម្មវិធីនានា ដើម្បីជួយជនក្រីក្រជាដើម៕