អាវុធហត្ថរាជធានីឆ្មក់បង្ក្រាបហាងចិនម៉ាស្សាបង្កបសេវាកម្មផ្លូវភេទ៤កន្លែង ឃាត់ខ្លួនជនជាតិចិន និង វៀតណាម២៩នាក់...
-

ភ្នំពេញ​៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបហាងចិនចំនួន៤កន្លែងដែលបង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិននិងវៀតណាមចំនួន២៩នាក់។ ក្នុងប្រតិបត្តិ​ការណ៍ខាងលើនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង​៨យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចហាង៤កន្លែងជិតៗគ្នា​ ដែលទីតាំងទី១​ មានយីហោ​ កន្លែងសំរាកកាយ​ ទី២យីហោ​ អេស៊ាងទីស្បាម៉ាស្សា​ ទី៣​ យីហោ​ សំរាកលំហែរម៉ាស្សា​ ទី៤មានយីហោ​ ម៉ាស្សាផ្ទះក្រហម​ ទីតាំងទាំង៤​ នៅតាមផ្លូវលេខ១១៣k ភូមិព្រៃទា​១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។


យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងខាងលេីជារបស់ជនជាតិចិនជួលបេីកហាង​ យីហោខាងលេីដោយមានបុគ្គលិកនារីៗជាជនជាតិចិននិងវៀតណាមជាច្រេីន ដោយសង្ស័យទីតាំងខាងលេីបង្កបសេវាផ្លូវភេទ។ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វេីការសេីបអង្កេតរហូតចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។ ប្រតិបត្តិការ​ខាងលេីនេះកម្លាំងអាវុធហត្ថធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៩នាក់ ក្នុងនោះនារីចំនួន១៧នាក់ ជនជាតិចិន១៤នាក់ វៀតណាម៣នាក់និងបុរសជនជាតិចិន១២នាក់ផងដែរ។


ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលេីត្រូវបានកម្លាំងជំនាញនាំខ្លួនទៅទីបញ្ជាការអាវុធហត្ថរាជធានីដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយឡែកទីតាំងទាំង៤ខាងលេីត្រូវបានបិតទ្វាបណ្តោះអាសន្ន៕



ដោយ៖​ ភារ៉ា