ស្រស់ស្អាតខ្លាំងណាស់...លោកជំទាវ ទាង អេង ទៀ សីហា បង្ហាញពីរចនាកាបូបកំប្លោកដែលជាស្នាដៃឆ្នៃប្រឌិតឡើងរបស់កូនខ្មែរ ជាពិសេសគឺសំពត់ហូលសារបាប់ ទម្រង់អប្សរាខ្មែរ...
-

កាលពីពេលថ្មីៗនេះ មានមហាជន មានការកោតសរសើរយ៉ាងខ្លាំង ចំពោះលោក ជំទាវ ទាង អេង ទៀ សីហា ដែលបានជ្រើសរើស យកកាបូបកំប្លោក ដែលជាស្នាដៃកូនខ្មែរយើង យកមកប្រើប្រាស់ ជំនួសកាបូបប្រេនៗ ។ នៅក្នុងគណនីហ្វេសប៊ុក របស់ជំទាវ បានបង្ហោះសារថា "កត្តាសំខាន់ដែលបណ្តាលអោយនាងខ្ញុំងាកមកស្រឡាញ់ និងគាំទ្រសិប្បកម្មកាបូបកំប្លោក ធ្វើពីស្នាដៃរបស់ខ្មែរ់យើង ព្រោះនាងខ្ញុំមើលឃើញថា នេះគឺជាសិល្បៈ និងវប្បធម៌ អរិយធម៌ ជាយូរឡុងរបស់ខ្មែរយើងដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះយើងគួរតែងាកមកផ្តល់តម្លៃ និង លើកស្ទួយសិប្បកម្មផលិតក្នុងស្រុកអោយបានច្រើន ដើម្បីជួយអោយបងប្អូនប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែម "។


ដោយឡែកនៅក្នុងថ្ងៃចុងសប្តាហ៍នេះវិញ លោកជំទាវ និងមិត្តភក្តិ បានបង្ហាញភាពស្រស់ស្អាត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយលោក ជំទាវ បានបង្ហោះសារថា "ចុងសប្ដាហ៍នេះខ្ញុំបានមកលេងប្រាសាទព្រះខ័ន ដើម្បីកំសាន្តនិងចង់បង្ហាញពីប្រវត្តិប្រាសាទបន្តិចបន្តួច ដែលប្រាសាទនេះត្រូវបានកសាងឡើងនៅ គ.ស ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ក្នុងរចនាបថបាយ័ន ។ ក្នុងនោះផងដែរ ខ្ញុំក៏ចង់បង្ហាញពីរចនាកាបូបកំប្លោកដែលជាស្នាដៃឆ្នៃប្រឌិតឡើងរបស់កូនខ្មែរ ជាពិសេសគឺសំពត់ហូលសារបាប់(ចរបាប់)ដែលចងក្នុងទម្រង់អប្សរាខ្មែរជំនាន់ដើម ។


យើងឃើញថានៅតាមប្រាសាទនានា មិនថាប្រាសាទព្រះខ័ន ឬក៏ប្រាសាទផ្សេងទៀតទេ គេតែងតែឃើញមានចម្លាក់ឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើជាដើម ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ផងដែរ ។ @ Palilay៕


ប្រភព ៖ ទាង អេង ទៀ សីហា