សែនឈឺចាប់...ស្រីផិតប្តី គ្មានកេរ្តិ៍ខ្មាស់ រៀបការមិនទាន់បាន៦ខែស្រួលបួលផង ពេលប្តីរវល់ទៅបំពេញបេសកកម្ម​ នៅកងពលធំលេខ៣​ រយះពេល៣ខែសោះ ពេលត្រឡប់មកផ្ទះវិញ ឃើញប្រពន្ធជិះម៉ូតូអោបចង្កេះប្រុសផ្សេងធ្វើព្រងើយ...
-

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅលើបណ្តាញសង្គមរបស់ខ្លួន​ បានរៀបរាប់ពីក្តីឈឺចាប់ មិនអាចធ្វើអ្វីបាន ដោយត្រឹមតែ ឃើញគេ អោបចង្កេះប្រុសផ្សេង ចេញពីកន្លែងស៊ីផឹក ធ្វើឲ្យបុរសម្នាក់នេះ ឈឺចាប់យ៉ាងខ្លាំង ស្ទើរប្រេះទ្រូងទៅហើយ ព្រោះតែប្រពន្ធដែលទើបតែរៀបការជាមួយគ្នា មិនទាន់បាន៦ខែផង បែរជាជិះម៉ូតូអោបចង្កេះប្រុសផ្សេងទៅវិញ។


ម្ចាស់គណនីហ្វេសប៊ុកនោះមានឈ្មោះថា ChYa StepPrô បានរៀបរាប់ថា​"ខ្ញុំសែនឈឺចាប់?? ស្រីផិតប្តី​ ស្រីកាកី ​គ្មានកេរ្តិ៍​ខ្មាស់​ ទាំងអាយុមិនទាន់១៨ឆ្នាំពេញផង រឿងដែនឹកស្មានមិនដល់វាបានកេីតឡេីង??? ខ្ញុំបានរៀបកានៅថ្ងៃទី​ 17​ ខែ3​ 2019​ មកដល់ពេលនេះមិនទាន់បាន6ខែស្រួលបួលផង ក្រោយមកបានទៅរស់នៅខាងស្រីបានរយះពេលពីខែកន្លះខ្ញុំក៏ត្រូវទៅបំពេញ បេសកកម្ម​ នៅកងពលធំលេខ៣​ រយះពេល3ខែ​ ដោយត្រឡប់មកផ្ទះរៀងរាល់ថ្ងៃអាទិត្យជាធម្មតា តែរយះពេលដែខ្ញុំចេញទៅធ្វេីកាក្រោយបាន​2 សប្ដាហ៍​ តែងតែមានរឿងឈ្លោះដោយគ្មានមូលហេតុ​ ហេីយខ្ញុំបានព្យាយាមលួងលោមគេជាច្រេីនដង។


លុះមកដល់ថ្ងៃទី​ ៩​ ខែ8​ ២០១៩​ ខ្ញុំក៏បានមកផ្ទះជាធម្មតា មួយថ្ងៃបន្ទាប់​ ម៉ោង​ 1​រសៀល​ នាងបានប្រាប់ខ្ញុំថា​ នាងត្រូវទៅធ្វេីខ្លួនធ្វេីក្រចក​ ខ្ញុំក៏សុំទៅជាមួយនាង​ ដោយនិយាយថា (អោយបងទៅដែទៅ​ បងទៅអង្គុយចាំក៏បានដែ) តែគេនិយាយថា​ (មិនបាច់ទៅទេកុំអោយរញេរញៃ) ខ្ញុំក៏សុខចិត្តនៅផ្ទះតែម្នាក់ឯង​ ចាប់តាំងពីម៉ោង​ ១រៀល​ រហូតដល់ម៉ោង​ ៦:៣០​ ខ្ញុំក៏ដាច់ចិត្ត callទៅតែ​ ទូរសព្ទ​បិទ​ខ្ញុំក៏ជិះម៉ូតូតាមរក​ ក៏បានតាមទាន់គេកំពុងជិះម៉ូតូអោបចង្កេះមនុស្សប្រុសចេញពីកន្លែងសុីផឹក។ សូមជួយជួយចែករំលែកផង"។


ក្រោយពីបានឃើញដូច្នេះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា "ហេតុអ្វីមនុស្សស្រីមួយចំនួនតូចចូលចិត្តផិតប្ដីម្លេះ"។ មានអ្នកខ្លះថា​"មិនយល់ពីមនុស្សស្រីសោះម៉ង គេស្រលាញ់គេផ្ដល់តម្លៃអោយត្រឹមត្រូវ បែជាទៅប្រព្រឹតអំពើថោកទាបទៅវិញ"។ និងអ្នកខ្លះទៀតថា " ប្តីមិននៅលួចទាក់ទងគ្នាពីពេលណាមកនេះរៀបការមិនទាន់បាន1ឆ្នាំផងក៏ទ្រាំមិនបានដើររកប្រុសបាត់ហើយរាំដូចញុម7ខែជួបប្តីម្តងគិតមេចទៅប្តីនៅវៀតណាមប្រពន្ធនៅខ្មែរ"។ និង "មានប្ដីល្អស្អាតការងារត្រឹមត្រូវហើយមិននៅតែទៅរកប្រុសទៀតមិនយល់ទេស្រីសម័យលូវ"៕


ប្រភព៖ ChYa StepPrô