លោកវិល្លាម ថា បញ្ចេញមួយសន្លឹកម្តងៗ ដេីម្បីអោយអស់លោកដែលអួតថារដ្ឋបាលរបស់ខ្លួនស្អាតស្អំបំផុត បានភ្លឺភ្នែក...
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក​វិល្លាម ប្រធានគណបក្សខ្មែរក្រោក​ ដែលតែងតែជួយរកយុត្តិធម៏ ដល់ប្រជាពលរដ្ឋ រងទុក្ខ ដោយការរំលោភបំពាន រឿងដីធ្លី ។ លោក​វិល្លាម បានធ្វើឲ្យមហាជនមានទំនុកចិត្តជាខ្លាំង ដោយការជួយដល់ប្រជាពលរដ្ឋ។ ការបំពានដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់ ជាខ្លាំង​ព្រោះតែពួកគាត់បានបាត់បង់ដីដែលខ្លួនស្រលាញ់ និងជាដីតែមួយ ដែលជួយដល់ពួកគាត់ ឲ្យរស់នៅបាន ដោយមិនចាំបាច់ត្រូវរត់ទៅនេះ បន្តិចទៅនោះបន្តិច ហើយត្រូវទៅរស់នៅតាមសំយ៉ាបផ្ទះអ្នកផ្សេងក៏ថាបាន។ ដោយឃើញពីភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទើបលោក វិល្លាម គាត់ខំប្រឹងទាំងកំលាំងកាយ និងកំលាំងចិត្ត ដើម្បីជួយដល់ពួកគាត់។


នៅក្នុងគណនីហ្វេសប៊ុករបស់លោក វិល្លាម បានរៀបរាប់ប្រាប់ថា "បញ្ចេញមួយថ្ងៃមួយសន្លឹកៗ ដេីម្បីអោយអស់លោកដែលអួតថារដ្ឋបាលរបស់ខ្លួនស្អាតស្អំបំផុត បានភ្លឺភ្នែកខ្លះ មានករណីខ្លះជនខិលខូចប្រេីឯកសាក្លែងក្លាយប្ដឹងចាប់ម្ចាស់ដី មានឯកសាពិតប្រាកដដាក់គុកក៏មាន ដោយសារអ្វីទេីបមានរឿងហេតុនេះ ដោយសារតែបុគ្គលក្នុងមុខងារសាធារណៈមួយក្ដាប់តូច ជាបុគ្គលទុច្ចរឹត ជនអស់នេះកុំថាអង្គុយលេីកៅអីជាមន្ត្រី អង្គុយបាតគុកក៏មិនសាកសមផង ព្រោះទង្វេីពួកគេបំផ្លាញ រដ្ឋបាលស្អាតស្អំរបស់ជាតិ និងធ្វេីអោយសង្គមច្របូកច្របល់ ពលរដ្ឋរងទឹកភ្នែក "។


ប្រភព៖ William Guang