សូមជួយប្អូនប្រុសផង...ប្អូនប្រុស ពិការភ្នែក ដែលទើបតែប្រឡងជាប់បាក់ឌុប ដង្ហើយសូមជំនួយ ពីសប្បុរសជន ដោយខ្វះសំភារៈ និង...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ ការប្រឡងបាក់ឌុប ក៏បានប្រកាសលទ្ធផល រួចជាស្រេចហើយ ហើយក៏មានអ្នកជាប់ និងអ្នកធ្លាក់ ។ នៅថ្ងៃប្រកាសលទ្ធផលនោះ ក៏មានបងប្អូនជាជនពិការជាច្រើនរូបដែលបានប្រឡងជាប់ ព្រមជាមួយនិទ្ទេសល្អទៀតផង។ ក្រោយពេលប្រឡងជាប់ហើយនោះ ប្អូនៗក៏មានបំណងចង់រៀនបន្ត នៅសាកលវិទ្យាល័យ ជាបន្តទៀត ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ngor Kimneng បានបង្ហោះសារកាលពីពេលថ្មីៗនេះ ថា "ជំរាបសួរ! ឈ្មោះ ង៉ោ គឹមណេង ខ្ញុំជាសិស្សនៃវិទ្យាល័យ កំពង់ធំ ដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១៩ សីហា ២០១៩។ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ខ្ញុំបានទទួលអាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃ ពីក្រសួងអប់រំយុវជន និងកីឡា ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើមហាវិទ្យាល័យរដ្ឋបាលសាធារណ: ជំនាញរដ្ឋបាលសាធារណៈ។ ដោយសារតែបញ្ហាជីវភាព បានធ្វើឱ្យខ្ញុំ ជួបនូវបញ្ហាប្រឈមដូចជា: ១, ទីកន្លែងសម្រាប់ស្នាក់នៅក្នុងកំលុងពេលនៃការសិក្សា ២, ថវិការសម្រាប់ផ្គត់ផ្គង់ទៅលើសម្ភារៈសិក្សា លេខទូរសព្ទរបស់ខ្ញុំ 0882983895/0963222137"។


ប្អូនប្រុសរស់នៅ ង៉ោ គឹមណេង ជាជនពិការភ្នែកដែលរស់នៅ ភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នឹងជាអតីតសិស្សនៃវិទ្យាល័យកំពង់ធំ៕


ប្រភព៖ Ngor Kimneng