ប្រពៃខ្លាំងណាស់ ! ​ធ្វើល្អមិនមែនចង់បាន Like ឬ Share នោះទេគ្រាន់តែចង់បានផ្លូវល្អបើកបរស្រួលតែប៉ុណ្ណោះ​ ចំណាយពេលវេលាខ្លះ កំលាំងខ្លះ ថវិកាខ្លះដើម្បីជួយដល់សង្គម ...

នៅមុននេះបន្តិចយោងតាមប្រភពគណនីហ្វេសរបស់បងប្រុសចិត្តធម៍ម្នាក់មានឈ្មោះថា “អ៊ួន ម៉េង ” បានធ្វេីការបង្ហោះរូបប៉ុន្មានសន្លឹកតាមបណ្តាញសង្គមហ្វេសបុក កំពុងទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរជាខ្លាំងពីសំណាក់បងប្អូនខ្មែរយេីង បន្ទាប់ពីបងប្រុសរូបនេះបានចំនាយពេលវេលា នឹងថវិកា កំលាំង មធ្យោបាយផ្ទាល់ខ្លួន ដោយបានលុបជង្ហុក តាមផ្លូវជាតិធ្វើដំណើរ នៅព្រែកតាតី ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។


នេះបេីយោងតាមការបង្ហោះរបស់បងប្រុសរូបនេះបានធ្វេីអោយអ្នកលេងបណ្ដាញសង្គមហ្វេសជាច្រេីនមានការកោតសរសេីរពីទឹកចិត្តដ៏ល្អចេះជួយការងារសង្គម​ សង្គមនឹងរីកចំរេីនកាន់តែខ្លាំងពេលបងប្អូនចេះសាមគ្គីគ្នា៕ ខាងក្រោមនេះជាការរៀបរាប់របស់បងប្រុស:


("ធ្វើល្អមិនមែនចង់បាន Like ឬ Share នោះទេគ្រាន់តែចង់បានផ្លូវល្អបើកបរស្រួលតែប៉ុណ្ណោះ។ចំណាយពេលវេលាខ្លះ កំលាំងខ្លះ ថវិកាខ្លះដើម្បីជួយដល់សង្គម ។ បើពលរដ្ឋម្នាក់លុប១ជង្ហុក ចឹងប្រជាពលរដ្ឋ១០០នាក់បាន១០០ជង្ហុកដែរ។(ផ្លូវល្អបើកបរសុវត្ថិភាព)ព្រែកតាតី ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង៕")




Loading...