ក្រោពេលដែលតារាកំប្លែង លោកពូ សាន ម៉ៅ បានលាចាកលោកទៅ ដោយសារតែជំងឺ ជាហេតុធ្វើឲ្យមហាជន ជាច្រើន មានការសោកស្តាយ ជាទីបំផុត ព្រោះតែលោកតែងតែផ្តល់ សំណើចដល់មហាជន សើចសប្បាយគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ ការចាកចេញ របស់លោកពូសាន ម៉ៅ បានធ្វើឲ្យមិត្តភិក្តជាច្រើន មានសេចក្តីសោកសង្រែងជាខ្លាំង ពិសេសគឺបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានបង្ហាញសោកសង្រែង ខណៈដែលបាត់បង់លោកពូចាកចេញទៅ។

កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួប៧ថ្ងៃ របស់តារាកំប្លែង លោកពូសាន ម៉ៅ ។ ជាមួយគ្នានេះផងដែរ លោក គួច ខេវិន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "?គ្រប់ពេលគ្រប់វេលា ពេលខ្លះធ្វើឆ្កួត ពេលខ្លះធ្វើជា ពេលខ្លះក្រ ត្រដាប់ត្រដួស ពេលខ្លះមានហួសស្ទើរតែអត់អីស៊ី "ដើម្បីតែសំណើចលោកអ្នក" តែពេលនេះគាត់បានគោរពលាពួកយើងទៅហើយ លាជារៀងរហូត ! ជីវិតរលត់ ប៉ុន្តែអនុស្សាវរីយ៍មិនសាបសូន្យឡើយ !
? ថ្ងៃនេះគឺជាថ្ងៃខួប ៧ថ្ងៃរបស់លោកពូ សានម៉ៅ ខ្ញុំសូមចែករំលែកនូវកម្រងអនុស្សាវរីយ៍ដែលខ្ញុំបានផលិត និងដឹកនាំប្រមាណជាង ៣០ភាគ... ជាកំប្លែងបង្កប់ដោយការអប់រំ និងឆ្លុះបញ្ចាំងពីសង្គមនាពេលបច្ចុប្បន្ន.... ដែលកើតឡើងនៅក្នុងហាងកែសម្ផស្ស G'salon ? ភាគទី(1)
ខ្ញុំសូមលើកដៃបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃសូមមេត្តាជួយដឹកនាំដួងវិញ្ញាណខន្ត លោកពូ ?សានម៉ៅ ?ឲ្យបានដល់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ???"៕









សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ គួច ខេវិន