កំពូលតារាចម្រៀង ខេមរៈ សរីមន្ត ត្រូវបានមហាជនសរសើរព្រោះលោក លក់ទឹកអប់ ជាប្រាក់រៀលខ្មែរ និងលើកស្ទួយតម្លៃរបស់ប្រាក់រៀលខ្មែរ
-

បងប្អូនច្បាស់ជាបានស្គាល់ហើយថាលោក ខេមរៈ សេរីមន្ត ជាកំពូលតារាច្រៀងម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននិងអ្នកគាំទ្ររបស់ខ្លួន តារាចម្រៀង ខេមរៈ សេរីមន្ត ត្រុវបានមហាជនស្គាល់ថាជាតារាម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យដែលលោកកំពុងដើរ។

យ៉ាងណាមិញលោក ខេមរៈ សេរីមុន្ត មិនត្រឹមតែទទួលបានភាពជោគជ័យនៅក្នុងវិស័យសិល្បះនោះហើយអ្វីដែលលើសពីនោះគឺនៅក្នុងវិស័យមុខជំនួញរបស់លោកនោះក៍ទទួលបានការជោគជ័យខ្លាំងណាស់ដែរមិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះលោកបានធ្វើឲ្យមហាជនជាច្រើសរសើរលោកមិនដាច់ពីមាត់សោះដោយសារតែផលិតផលរបស់លោកដែលបានលក់ក្នុងតម្លៃជា ប្រាក់រៀលខ្មែរ ធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍លើបណ្តាញសង្គម Facebook និងសរសើរថាលោកជាគំរូ ដ៏ល្អសម្រាប់ ខ្មែរ។

ដោយឡែកគណនីផេកផ្លូវការរបស់លោកដែលមានឈ្មោះថា Khemarak Sereymun ​ក៏បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា​ ៖មួយដបនេះយ៉ាងណាដែល តម្លៃ ៣២០០០ រៀល គឺសមរម្យនិងតម្លៃ កម្មងឥឡូវនេះដើម្បីទទួលបានរបស់ដែលមានគុណភាពល្អ។ ប្រយ៉ាប់ឡើងសល់មិនច្រើនទៀតទេ។ ចង់ដឹងថាទឹកអប់នោះមានរូបរាងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោម៖