អបអរសាទរ...សុន ស្រីពេជ្រ ថត Pre wedding ជាមួយស្វាមី និងកូនស្រី ត្រៀមចូលរោងការ ...
-

ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព​ និងជាកូនស្រីរបស់លោកតាសង់ ស៊ីស គឺ សុន ស្រីពេជ្រ បានបង្ហោះរូបភាពយ៉ាងរំភើប ជូនដល់ប្រិយមិត្ត និងមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានដឹងអំពីដំណឹងល្អ មួយនេះព្រមទាំង ចូលរួមចំណែកនៅរឿងដ៏ត្រេកអរនៅក្នុងជីវិតមួយនេះ។ តារាស្រីរូបនេះ ពិតជាមានភាពស្រស់ស្អាតជាខ្លាំង នៅក្នុងឈុតសំលៀកបំពាក់ថត Pre-wedding ជាមួយនឹងស្វាមីដ៏ស្រស់សង្ហារក្នុងឈុតកូនកំលោះ។

ក្នុងទឹកមុខយ៉ាងស្រស់ញញឹមរបស់តារាស្រី សុន ស្រីពេជ្រ និងស្វាមី ព្រមជាមួយនិងកូនស្រីដ៏ស្រស់ស្អាត បានថតរួមគ្នាក្នុងថ្ងៃថត pre-wedding មួយនេះ។ នេះគឺជាក្តីសុខរបស់មនុស្សក្នុងមួយជីវិត ដែលបានមនុស្សប្រុសម្នាក់ បំពេញបំណង ក្នុងឈុតក្រមុំ កូនកំលោះ និងបង្ហាញប្រាប់ពុកម៉ែ បងប្អូន ញាតិមិត្តទាំងអស់ឲ្យដឹងថា ខ្ញុំបានជួបមនុស្សម្នាក់ដែលនិងផ្តល់ក្តីសុខក្នុងមួយជីវិតនេះ ដល់នាងហើយ។

នេះគឺជាក្តីសុខពិត ស្នាមញញឹមពិត និងសុភមង្គលពិតៗ ដែលមនុស្សជាទីស្រលាញ់ បានផ្តល់ឲ្យយើង។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញពីការរំភើប ក្រោយពីបានឃើញបងទាំងពីនាក់ ស្ថិតនៅក្នុងឈុតដ៏ស្រស់ស្អាត ព្រមជាមួយនឹងកូនតូចដ៏៏គួរឲ្យស្រលាញ់ ក៏បានចូលរួមថតជាមួយម៉ាក់ៗ ប៉ាៗផងដែរ៕

ប្រភព៖ សុន ស្រីពេជ្រ