សូមលោកនាយកសាលាជួយបំភ្លឺការពិតផង...សិស្សសាលាម្នាក់ ត្រូវសិស្សសាលាដូចគ្នា លោតធាក់ និងវាយជាច្រើនដៃ បែរជារងភាពអយុត្តិធម៏ ព្រោះតែនាយកសាលាគំរាមបញ្ឈប់ មិនឲ្យ...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើចែករំលែកតៗគ្នា​ អំពីករណីអំពើហិង្សា ក្មេងសិស្សសាលាម្នាក់ ត្រូវបានជនមិនស្គាល់មុខដែលស្លៀកឯកសណ្ឋានសិស្សដូចគ្នា មកលោតធាក់ បណ្តាលឲ្យត្រូវជើងនិងវាយលើមុខ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចសាលារៀនចិនគាកឃួន នៅស្រុកកំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះថា ប៉ែត ចិន្តា ភេទ ប្រុស អាយុជាង 10ឆ្នាំមានទីលំនៅភូមិអូរស្លែង ឃុំ ដំណាក់កន្ទួតខាង ត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត។ បើតាមការរៀបរាប់របស់ក្មេងប្រុស រងគ្រោះ បានប្រាប់ថា ប្អូនប្រុសដែលជាជនរងគ្រោះ គឺគាត់មិនស្គាល់ ជនដៃដល់នោះទេ គ្រាន់តែធ្លាប់ឃើញជនបង្កនោះជិះម៉ូតូតែប៉ុណ្ណោះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សារព័តមាន ខេមបូឌាប៉ុស្តិ គាត់បានធ្វើការបង្ហោះអំពីសកម្មភាព របស់ជនដៃដល់ ដែលបានលោតធាក់លើជនរងគ្រោះ ព្រមទាំងបានសរសេររៀបរាប់ថា "សាលារៀនចិនគាកឃួននៅស្រុកកំពង់ត្រាចខេត្តកំពត សិស្សវាយគ្នាដូចរឿងហុងកុងនាយកសាលាមិនទទួលខុសត្រូវទើបទាំងគំរាមចង់ដេញសិស្សដែលជនរងគ្រោះអោយឈប់រៀនទៀត សូមឯកឩត្តម អភិបាលខេត្តមេត្តាជួយរកយុត្តិធម៍ជូនសិស្សផងដែលកំពង់រងគ្រោះផង"។

បន្ទាប់មកសារព័តមាន ខេមបូឌាប៉ុស្តិ ក៏បានធ្វើការសម្ភាសន៍ប្អូនប្រុសដោយផ្ទាល់ថា " ប្អូនប្រុសបានប្រាប់ថា គាត់មិនបានស្គាល់ជនដៃដល់នោះទេ ធ្លាប់តែឃើញជនដៃដល់ជិះម៉ូតូតាមផ្លូវនិង។ ប្អូនប្រុសក៏បានប្រាប់ទៀតថា ជនបង្កបានធាក់គាត់ចំជើង និងវាយលើមុខគាត់ថែមទៀត"។

ជាមួយគ្នានោះផងដែរ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ កូន ខ្លាតូច គាត់ក៏បានរៀបរាប់ថា "សិស្សសាលាម្នាក់ត្រូវបានសិស្សដូច គ្នាវាយ ជាច្រើនដៃ ហើយលោក នាយក គំរាមដេញចេញ ពីសាលានិង បញ្ឈប់ ការសិក្សាទៀត នេះជារឿងមួយ អយុត្តិធម៌ណាស់ សម្រាប់សិស្សសាលាមួយនេះ ប្រភពនៅទី នោះ បានឲ្យដឹងថា សិស្សដែលត្រូវ លោកគ្រូ គំរាមបញ្ឈប់ ការសិក្សា នឹង រងគ្រោះ ដោយសារ គេវាយនោះ មាន ឈ្មោះប៉ែត ចិន្តា ភេទ ប្រុស អាយុជាង 10ឆ្នាំមានទីលំនៅភូមិអូរស្លែង ឃុំ ដំណាក់កន្ទួតខាង ត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត។ម្ដាយជនរងគ្រោះ បានឲ្យដឹងថាកូនរបស់ គាត់មិនខុសផងហេតុអ្វី បានជា លោកនាយក គំរាមបញ្ឈប់ការ សិក្សា និង បណ្ដេញឲ្យចេញពីសា លាទៀត ព្រោះកូន របស់គាត់ពេល ចូលរៀន ត្រូវបង់លុយ ឲ្យថ្ងៃសាលាមិនដែលខ្លះផង កូនរបស់គាត់ត្រូវគេវៃ ថែមទាំងចោទ កូនរបស់ខ្ញុំថា ជាអ្នកប្រឌិតរឿងទៀត ពិតជាអយុត្តិ ធម៌ណាស់ តើលោកនាយក សាលាគាកឃួន ធ្វើបែបនេះ ត្រឹមត្រូវដែរឬទេ ឬមួយលោកនាយកកាន់ជើងចសិស្សអាក្រក់ ទម្លាក់ កំហុសមកលើសិស្សល្អទៅវិញ ។

សិស្សជាជន រងគ្រោះបានប្រាប់អ្នក យកព័ត៌មានយើងថា បន្ទាប់ពីសាច់ ញាតិ របស់ សិស្យរងគ្រោះ មកពី សាលាវិញ លោក នាយកក៏បានហៅសិស្ស ដែលរងគ្រោះ ចូលទៅសួរនៅក្នុងបន្ទប់ ហើយនិយាយសម្លុត ខ្លាំងខ្លាំងថា ឯងត្រូវទៅរកអ្នកថតរូបនោះ អោយឃើញ បើរកមិនឃើញទេ ឯងចេញ ពីសាលា និង បញ្ឈប់ការ សិក្សាថែមទៀតផង។ សិស្សរងគ្រោះ បានបន្តទៀតថា អ្នកដែលវាយនោះត្រូវបានទៅសុំទោស នៅឯសាលារៀនគូរ "។

សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

\


ប្រភព៖ សារព័តមាន ខេមបូឌាប៉ុស្តិ