ភ្នំពេញ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា លាង ចាន់ឡា គឺជាបេក្ខភាព X Factor ម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួននិងមានកម្មវិធីតូចធំជាច្រើនតែងតែអញ្ចើញនាងឡើងទៅច្រៀងជាតារាកិត្តិយសនៅតាមទូទាំងរាជធានីនិងតាមបណ្តាលខេត្ត។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះបាន ចាន់ឡា បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយទៅដល់អ្នកគាំទ្ររបស់ខ្លួនដោយកាន់របកស្រាយ និងស្រែកច្រៀងបានយ៉ាងខ្ពស់ៗ ជាមួយនឹងតារាស្រីមួយដួងទៀត អាន់ យ៉ា ក្នុងបទ«រស់ជាខ្លួនឯង» ច្រៀងរួមគ្នាយ៉ាងស៊ីចង្វាក់គ្នា។

ជាមួយគ្នានេះដែរ ចាន់ ឡា ត្រូវបានគេសង្កេតឃើញថា បន្ទាប់ពីនាងឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បះជីវិតរបស់នាងហាក់មានការផ្លាស់ប្តូរច្រើននិងមានភាពល្អប្រសើកាន់តែខ្លាំងជាងមុន ហើយពីមួយថ្ងៃទៅមួយថ្ងៃ ចាន់ឡា តែងតែអភិវឌ្ឍសម្ថតភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើជាលំដាប់ដែលគួរឲ្យកោតសម្គាល់។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តចំពោះការច្រៀងរបស់អ្នកទាំង២ ដែលទោះបីជានៅក្មេងខ្ចីយ៉ាងណា តែសមត្ថភាពពិតជាល្អខ្លាំង៕ សូមទស្សនាវិដេអូខាងក្រោម៖

