តាគេក៏ដូចតាយើង ឃើញហើយអាណិតណាស់...លោកតាពិការម្នាក់ ត្រូវរកលុយចិញ្ចឹមកូន ដែលពិការនៅផ្ទះទៀត...មានវិដេអូ
ស៊ីហៀង
-

ជីវិតរបស់មនុស្សម្នាក់ៗ កើតមកមានអ្នកខ្លះក៏មានការលំបាករៀងៗខ្លួន។ យ៉ាងណាមិញដូចលោកតាម្នាក់នេះអញ្ចឹង​ គាត់មានជីវិត ក្រលំបាក ពិការជើងហើយ ត្រូវរាប់រងចិញ្ចឹមជីវិត កូនពិការម្នាក់ទៀត ដែលកំពុងតែស្រែកឃ្លាន គ្មានអ្វីហូប រង់ចាំឪពុកមកពីសុំទានគេវិញ ។ ចំណែកឪពុកវិញ ខំប្រឹងសុំទានគេ ទាំងមេឃភ្លៀងដើម្បីចិញ្ចឹមពិការ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឆាយ ភា រិន គាត់បានធ្វើការបង្ហោះវិដេអូ អមជាមួយសារ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះថា "តាគេក៏ដូចជាតាយើងឃើញចេះតែអាណិត? មិនមានលុយច្រើនទេមានតែប៉ុណ្ណឹងផ្ដល់អោយគាត់ គាត់ថាមួយព្រឹកនិងរកលុយមិនទាន់បានមួយរៀលទេចៅមិនដឹងមានលុយឯណាទិញបាយហូប ខ្ញុំសល់លុយតែ10000 រួចក៏អោយគាត់ទៅទុកទិញបាយ?

#អ្នកដែលឃើញគាត់នៅតាមផ្លូវចំការដូងសុំជួយគាត់ម្នាក់បន្តិចផងព្រោះគាត់លំបាកណាស់ត្រូវរកលុយចិញ្ចឹមកូនដែលពិការនៅផ្ទះទៀត?"។

នេះហើយជីវិតអ្នកក្រ ត្រដររស់ ខំប្រឹងមិនថាភ្លៀងធ្លាក់ មិនថាថ្ងៃក្តៅខ្លាំងណាស់ ក៏ខំប្រឹងរកលុយចិញ្ចឹមជីវិត ដើម្បីចិញ្ចឹមជីវិតខ្លួន និងកូន។ ជីវិតមួយនេះ ពិតជាលំបាកខ្លាំងណាស់ មិនដឹងថា​ ពេលណា ថ្ងៃណា ទើបបានធូរស្បើយដូចគេ មិនសូមឲ្យមានហូរហាដូចគេ គឺសូមត្រឹមតែមានអង្ករហូប និង ម្ហូបហូបគ្រប់គ្រាន់ទៅបានហើយ។ យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកមិនបានផ្តល់ជាលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងនោះទេ ហើយទៅកន្លែងស្នាក់របស់លោកតា​ ក៏គាត់មិនបានបញ្ជាក់ផងដែរ៕

មានវិដេអូ៖


ប្រភព៖ ឆាយ ភា រិន